ករណីគ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់!ជិះម៉ូតូមាន ល្បឿនលឿនរួចជ្រុល ចង្គូតទៅបុករថយន្ត ក្រុងបណ្តាលឱ្យស្លាប់ ០៣នាក់នៅ ស្រុកកៀនស្វាយ

(ខេត្តកណ្តាល)៖ យ៉ាងហោចណាស់មាន រងគ្រោះ០៣នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុដោយ សារជិះម៉ូតូរួចជ្រុល ចង្គូត ទៅបុករថយន្តក្រុង និងកើតហេតុ នៅថ្ងៃសុក្រ១០កើតខែមិគសិរឆ្នាំ កុរឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៦ខែឆ្នូឆ្នាំ២០១៩ វេលាម៉ោង២០និង៤៥នាទី  នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះ គីឡូម៉ែត្រលេខ ៤៥ -៤៦ចំណុចភូមិ សំរោងក្អែរឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

បើតាមលោកវរសេនីយ៍ ឯកព្រុំ សំណាងអធិការនគរ បាលស្រុកកៀនស្វាយ បានឱ្យដឹងថា: នៅមុនពេលកើតហេតុ ខាងលើមាន រថយន្តមួយគ្រឿងម៉ាក HYUDAI ពណ៌ខៀវប្រភេទ ប្រភេទដឹកអ្នក ដំណើរធុនធំ មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ ៣C-៨៨៧៩ របស់ក្រុមហ៊ុនវ៉ាងរ៉ិច បើកបរដោយជនមិន ស្គាល់អត្តសញ្ញាណដែល បើកបរមានទិសពីរអ្នក លឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ លុះពេលបើកមកដល់ កន្លែងកើតហេតុខាង លើបានបុកជាមួយម៉ូតូម៉ាក HONDA DREAM  ១២៥ ពណ៍ខ្មៅប្រភេទ ស្រីពាក់ផ្លាកលេខ ភ្នំពេញ១FZ-២៣៣៥  បើកបរដោយឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកោះ ស្លាឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវនិង មានអ្នករួមដំណើរចំនួន០២នាក់ទី១ឈ្មោះ ផាន ចែម ភេទប្រុសអាយុ ៣៣ឆ្នាំមាន ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែងនិងទី២ឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនោភូមិបន្លេច ឃុំ ពាមមានជ័យ ស្រុកពាមរក៍ខេត្តព្រៃវែង ដែលបើកមានទិស ដៅផ្ទុយគ្នាបណ្ដាល អោយស្លាប់អ្នកជិះម៉ូតូ ទាំង០៣នាក់ នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើការ វាស់វែងហើយ បានប្រគល់(សព)អោយគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកវត្ថុតាង រថយន្តនិងមូតូយកទៅ រក្សាទុកនៅអធិការដ្ឋានន គរបាលស្រុកកៀនស្វាយ ដោះស្រាយតាមិតិវិធី។

បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា: ករណីនេះបណ្តាល មកពីអ្នកបើកបរម៉តូ  ធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើករំលោភទៅលើ ចំណែកផ្លូវនៃយាយយន្ត ដែលបើកមកពីទិស ដៅផ្ទុយចំណែករថយន្តក៏ ធ្វេសប្រហែស ដែរដោយបើក បរមានល្បឿនលឿន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *