កងរាជអាវុធហត្ថ ខេត្តកណ្តាល រួមសហការជាមួយ សហភាពសហព័ន្ធ យុវជនខេត្ត និង សភាពាណិជ្ជកម្មខេត្តកណ្តាល  ផ្តល់ឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម

(ខេត្តកណ្តាល)៖ ដើម្បីជួយជីវិតជនរងគ្រោះ ដែលត្រូវការឈាមចាំបាច់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល សហការជាមួយ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកណ្តាល និង មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមបានរៀប ចំពិធីផ្តល់ឈាម ។

សមាសភាព ចូលរួមមាន ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត កណ្តាលនិងជាប្រធាន សហភាពសហព័ន្ធ យុវជនខេត្តកណ្តាល តំណាងដ៍ខ្ពង់ខ្ពស់ឯក ឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណះ អភិបាលខេត្តកណ្តាល ។

លោកឧត្តម សេនីយ៍ត្រី សំ តុលា មេបញ្ចាការកងរាជ អាវុធហត្ថខេត្ត  លោកឧកញ៉ា សុខ ស្រស់ ប្រធាន សភាពាណិជ្ជកម្ម ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងក្រុមការងារ ព្រមទាំងលោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការ រង ស្រុកទាំង១១ ព្រមទាំង នាយទាហាន នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថ ចំណុះឱ្យខេត្ត រួមទាំងសមជិក សហភាពសហព័ន្ធយុវជនខេត្តកណ្តាល សរុបជាង 200នាក់ មក ស្ម័គ្រចិត្តផ្ដល់ ឈាមនាពេលនេះ ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកណ្តាល បានលើកឡើងថា អនុវត្តន៍តាមភារកិច្ចស្នូល របស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏ មានប្រសិទ្ធភាពរបស់ លោកនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ធ្វើឱ្យនាយ នាយរង ពលទាហាន នៃកងរាជអាវុធ ហត្ថខេត្តកណ្តាល ទាំងអស់ បានយកអស់ស្មារតី អនុវត្តតួនាទីភារកិច្ច និងមានការទទួលខុស ត្រូវខ្ពស់ជាពិសេស កម្លាំងកងរាជអាវុធហត្ថ បានត្រៀមរួចជាស្រេច ដើម្បីជួយដល់ប្រជា ពលរដ្ឋដែលកំពុង ខ្វះឈាម និងរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ ។

លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថ ខេត្តកណ្តាលបាន ធ្វើជាគំរូល្អ និងមានស្នាដៃ កិត្តិយសកេរ្ត៍ឈ្មោះល្អ នេះដោយមានការ ដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ឱ្យយកចិត្តទុកដាក់ ឈរលើការគោរព បទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋា នានុក្រម ពិសេសមានឆន្ទៈក្នុងការ ការពារនិង បម្រីប្រជាជន។

ជាមួយនោះផងដែរ កងរាជអាវុធហត្ថក៏ មានតួនាទីយ៉ាងសំខាន់ សម្រាប់ជួយដល់សង្គម ទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់ សាធារណៈ ហើយមក ដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថ ខេត្តកណ្តាលបានបង្កើត នូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅ ពីការងារស្នូល កងរាជអាវុធហត្ថ ខេត្តបានចូលរួមសហការ និងចុះជួយដល់ប្រជាពល រដ្ឋគ្រប់ពេលវេលា នៅពេលដែល ប្រជាពលរដ្ឋមានតម្រូវការ ។

សូមបញ្ជាក់ថាក្នុង ពេលកំពុងធ្វើការផ្តល់ ឈាមនេះផងដែរលោក លោកស្រី  មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុកទាំង១១ នាយ នាយរង ពល អាវុធហត្ថទាំងអស់ បានចូលរួមស្តាប់ អនុសាសន៍សំខាន់ៗ របស់លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដែលបានផ្តល់កម្លាំង ចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ ក្នុងការផ្តល់ឈាម សម្រាប់ បម្រើឱ្យជនរួមជាតិដែល មានតំរូវការឈាមដើម្បី ជួយសង្គ្រោះជីវិតមនុស្ស នាពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេសលោក មេបញ្ជាការ បានចូលរួមផ្តល់ ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កង កម្លាំងចូលរួមទាំងអស់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *