និស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង១.២៣៣នាក់ បានទទួលសញ្ញាបត្រ ពីឯកឧត្តម ហ៊ុនម៉ាណែត

(ខេត្តបន្ទាយមានជ័យ)៖ ដោយប្រឹងសិក្សា អស់រយៈពេល២ឆ្នាំ៤ឆ្នាំ និង៦ឆ្នាំ កន្លងមកនេះនិស្សិតជ័ យលាភីថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររងចំនួន ១.២៣៣នាក់ស្រីមាន ចំនួន៥៦៦នាក់បានទទួល សញ្ញាបត្រពីឯកឧត្តម ហ៊ុនម៉ាណែត ប្រធានគណៈ កម្មាធិការអាហារូបករណ៍ សិស្ស និស្សិតក្រីក្ររបស់ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានី ហ៊ុនសែន នៅសាកល វិទ្យាល័យគ្រប់គ្រ ងនិងសេដ្ឋកិច្ច នៅព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៩ ដោយមានការចូលរួម ឯកឧត្តម ខេងស៊ុមប្រធាម ក្រុមប្រឹក្សាខេត្ត លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មន្ត្រីជាន់ខ្ពស់ និស្សិតនិង អាណាព្យាបាល សិស្សជិត១,០០០នាក់បានចូលរួម។

ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររងទាំង ១.២៣៣នាក់នេះ លោកណងថាសាកលវិទ្យា ធិការរងនិងជានាយកសាលា បានមានប្រសាសន៍ថា សាលាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបន្ទាយ មានជ័យបង្កើតឡើងនៅ ឆ្នាំ២០០៤មុន គេបង្អស់នៅក្នុងខេត្ត ដល់ឆ្នាំ២០១៩នេះ សរុបនិស្សិតចូលក្នុង វិទ្យាល័យមានចំនួន៩.២៧០ នាក់ស្រី មានចំនួន៤.២៦៣នាក់ និសិ្សតកំពុងសិក្សា មានចំនួន២.៤២៦នាក់ ស្រី១.៣៥២នាក់និងនិស្សិត បញ្ចប់ការ សិក្សាមានចំនួន ៥.៤៨៤នាក់ស្រី មាន២.០៥៧នាក់។

ក្នុងនោះសាកល វិទ្យាល័យនេះបានផ្តល់ សេវាកម្ម បណ្តុះបណ្តាល ដល់និស្សិតមានចំនួន៤ កំរិតគឺ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អនុបណ្ឌិត និងបណ្ឌិត ដែលមុខជំនាញមាន ចំនួន៨គឺ១ មុខជំនាញគ្រប់គ្រង ២មុខជំនាញ គណនេយ្យ ៣មុខជំនាញទីផ្សារ ៤មុខជំនាញធនាគារ និងហិរញ្ញវត្ថ្ ៥មុខជំនាញសេដ្ឋកិច្ច ៦មុខជំនាញទេសចរណ៍ ៧មុខជំនាណនីតិសាស្ត្រ ៨មុខជំនាញភាសាអង្គេស។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាក្រោម ការដឹកនាំដ៏បិុន ប្រសប់របស់ សម្តេចតេជោ ហ៊ុនសែនបានដាក់ ចេញនូវផែនការយុទ្ធ សាស្ត្រចតុកោណ អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តម សិក្សាឯកជនបាន ចូលរួមចំណែក ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សក្រោយ ការត្រួតពិនិត្យដោយផ្ទាល់ របស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីលើក កំពស់គុណភាព ប្រសិទ្ធភាព និងសីលធម៍នៃការ អប់រំថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោមឧត្តមសិក្សានេះ។

លោកបានបញ្ជាក់ទៀត ថានៅក្នុងនោះបាន និងកំពុងធ្វើការបណ្តុះ បណ្តាលធនធានមនុស្ស ដោយឈរលើគោល ការណ៍គុណភាពជា ចម្បងហើយនិងបាន ខិតខំអប់រំនិស្សិតដោយ យកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីឆ្លើយតប ទៅនិងការអភិវឌ្ឍន៍ ដើម្បីប្រគួតប្រជែង នៅក្នុងតំបន់អាស៊ាន និងពិភពលោកផងដែរ។

ក្នុងនោះឯកឧត្តម ហ៊ុនម៉ាណែតបាន ធ្វើការកោតសរសើរ និស្សិតទាំង១.២៣៣នាក់ ដែលបានខិតខំ ប្រឹងប្រែងរៀន សូត្រយកអស់កំលាំង កាយចិត្តតាំងថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររងដើម្បីប្រែក្លាយ ជាធនធានមនុស្ស ដោយឈរលើគោលការណ៍ គុណភាពជាចម្បងដែល ប្រទេសជាតិត្រូវការ ចាំចាច់មិនអាច អត់បានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *