រដ្ឋបាលស្រុកដំណាក់ចង្អើរ ប្រារព្ធខួប អនុស្សាវរីយ៍លើកទី៤១ នៃទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលា ស្រុកដំណាក់ចង្អើរ មានរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៤១ នៃទិវាកំណើតរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨ -២ធ្នូ២០១៩)។

ពិធីនេះស្ថិតក្រោម អធិបតីភាព លោកស្រី គឹម ចន្នីអភិបាល នៃគណៈអភិបាលស្រុក ដំណាក់ចង្អើរ និងជាប្រធានគណៈ កម្មាធិការគណបក្ស ប្រជាជនកម្ពុជាស្រុក និងលោកប្រធាន ស្តីទីក្រុមប្រឹក្សាស្រុក ព្រមទាំងមានការ អញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីក្រោមឱវាទ ក្រុមយុវជនទាំងបីប្រភេទ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីនេះ លោកស្រី គឹម ចន្នី អភិបាលស្រុក ដំណាក់ចង្អើរ បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមការត្រួតត្រារបស់ ប៉ុល ពតបានបង្ក វិនាសសកម្ម លើគ្រប់វិស័យ ដោយបំផ្លាញអស់ នូវរាល់រចនាសម្ព័ន្ធ សង្គមជាតិ និងកាប់សម្លាប់ ប្រជាជនឯងយ៉ាង រង្គាលបំផុត ចំពោះប្រជាជនកម្ពុជា អស់ជាង ៣លាន៣សែននាក់បាន បាត់បង់ជីវិតយ៉ាង អយុត្តិធម៌បំផុត។

លោកស្រីអភិបាលស្រុក បានបញ្ជាក់ទៀតថា ព្រោះតែមើលឃើញ នូវអំពើដ៏សាហាវយង់ ឃ្នងនោះ ទើបកើតមានចលនា បះបោរក្រោកឈរឡើង តស៊ូរបស់ប្រជាជនគ្រប់ ទិសទីដោយបង្កើតជា រណសិរ្សសាមគ្គីសង្រ្គោះ ជាតិកម្ពុជានាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលបច្ចុប្បន្នមានឈ្មោះ ថារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយកម្លាំងបដិវត្តន៍ នៃរណសិរ្យសាមគ្គីសង្រ្គោះ ជាតិកម្ពុជា ដោយមានការគាំ ទ្រពីប្រជាជនគ្រប់ ទិសទីក៏បានវាយសម្រុក ផ្តាច់ព្រ័តរហូតទទួល បានជ័យជម្នះជាប្រវត្តិសា ស្រ្តលើរបបកម្ពុជា ប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោកស្រីអភិបាលស្រុក បានក្រើនរំលឹកផងដែរថា ដូច្នេះសូមបងប្អូន  ពិសេសយុវជន យុវនារីទាំងអស់ចងចាំថា មានរណសិរ្យ២ធ្នូឆ្នាំ១៩៧៨ ទើបមាន ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលធ្វើឱ្យ ប្រជាជនកម្ពុ ជារួចផុតពីរណ្តៅមរណៈ។

បន្ថែមពីនេះទៅទៀត គឺមានថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នេះហើយ ទេីបយើងមានអ្វីៗ គ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *