ករណីគ្រោះថ្នាក់ចរាចរណ៍រ វាងម៉ូតូ២គ្រឿងប្រលះ គ្នាពេញទំហឹងទាំងយប់ បណ្តាលអោយស្លាប់ ១នាក់របួសធ្ងន់២នាក់ នៅក្រុងប៉ៃលិន

(ខេត្តប៉ៃលិន)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងប្រលះពេញ ទំហឹងបណ្តាលអោយ ស្លាប់១នាក់នៅនិង កន្លែងនិង២នាក់ទៀត បានរងរបួសធ្ងន់ហេតការ នេះកើតឡើងកាលពីយប់ រំលងអាធ្រាត នាថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង ២៣និង១០នាទីនៅចំណុច ផ្លូវលំមួយកន្លែងស្ថិត ក្នុងភូមិពេជ្រគិរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនរង គ្រោះមានឈ្មោះ រី លន់ ភេទប្រុសអាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាង លើបានបើកម៉ូតូ ម៉ាកសង់កូរ៉េព៌ណ ក្រហមគ្មានស្លាក់លេខ បើកបរក្នុងទិសដៅពីត្បូង ទៅជើងមកដល់ កន្លែងកើតហេតុប៉ះ គ្នានិងម៉ូតូម្ខាងទៀត បណ្តាលអោយស្លាប់ភ្លាមៗ នៅនិងកន្លែង។

ចំណែកភាគីម្ចាស់ ម៉ូតូម្ខាងទៀតមានគ្នា២ នាក់ទី១ឈ្មោះរុន គាភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្ដបាត់ដំបង បើកបរម៉ូតូម៉ាកហុងដា សេរីចាស់ គ្មានស្លាកលេខ បើកបរក្នុងទិស ដៅពីជើងទៅត្បូងមក ដល់ចំណុចកើតហេតុ ខាងលើបានប៉ះគ្នានិងម៉ូតូ ខាងលើបណ្តាល អោយរងរបួសធ្ងន់និង ទី២ឈ្មោះលឹមសូរី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្ដបាត់ដំបង ជាអ្នករួមដំណើរ បានរងរបួសធ្ងន់។

សមត្ថកិច្ចបានអោយ ដឹងទៀតថាករណីគ្រោះ ថ្នាក់ចរាចរណ៍បណ្តាល មកពីការបើកបរខ្វះ ការប្រុងប្រយ័ត្នដោយ យានយន្តទាំង ២គ្មានភ្លើងបំភ្លឺផ្លូវ។

ក្រោយពីកើតហេតុភ្លាមៗ កម្លាំងជំនាញចរាចរណ៍ នៃអធិការនគរបាល ក្រុងប៉ៃលិន បានចុះពិនិត្យកន្លែងកើតហេតុ និងធ្វើការវាស់វែង ព្រមទាំនាំយកម៉ូតូទាំង សង្ខាងទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ក្រុងប៉ៃលិន រង់ចាំការដោះស្រាយ នៅពេលក្រោយ។

ចំណែកអ្នករបួសត្រូវ បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្ដប៉ៃលិន រីឯសាកសពជនរងគ្រោះក្រោយ ពីបានពិនិត្យរួចរាល់ ហើយកម្លាំងជំនាញក៏បាន ប្រគល់ជូនក្រុមគ្រួសារដើម្បី យកទៅធ្វើបុណ្យ ទៅតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *