ពលករខ្មែរ ២ នាក់  បានស្លាប់ និង របួស ដោយសារផ្ទាំង សុីម៉ង់ត៏សង្កត់ នៅខេត្ត សមុទ្រប្រាកាន

(ប្រទេសថៃ)៖ ជនរងគ្រោះចំនួន ២នាក់  ដែលជាពលករខ្មែរទៅ បម្រើការនៅក្នុងប្រទេសថៃ  បានស្លាប់ម្នាក់  និងរបួសធ្ងន់ម្នាក់ ដែលបច្ចុប្បន្នកំពុង ត្រូវបានសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ  ខណៈដែលពួកគេទាំង ២នាក់  កំពុងធ្វើការនៅក្នុងទីតាំង សាងសង់សំណង់មួយកន្លែង  ហើយត្រូវផ្ទាំងស៊ីម៉ង់ត៏ រ លំសង្កត់  ដោយមិនដឹងខ្លួន ។

យោងតាមការចេញ ផ្សាយរបស់កាសែត ថៃរ៉ាត់  បានបញ្ជាក់ថា ហេតុការណ៍នៃ គ្រោះថ្នាក់ នេះ  បាន កេីត ឡើង កាល ពី វេលាម៉ោង  ១០ ព្រឹកថ្ងៃ ទី៦  ខែធ្នូ   ឆ្នាំ២០១៩   នៅក្នុង ការដ្ឋាន សាងសង់ផ្ទះមួយ កន្លែងនៅ  ម្ដុំខាងក្រោយ ស្នាមដែងស្ថិតក្នុងភូមិ៥ ឃុំបាងកែវ ស្រុកបាងភ្លី ខេត្ដសមុទ្រប្រាកាន  ប្រទេសថៃ ដែលនៅពេលនោះដែរ គេសង្គេតឃើញថា ពលករខ្មែរទាំង២នាក់ នេះត្រូវបានផ្ទាំងសុីម៉ង់ត៏ធ្លាក់សង្កត់ពីលើ ដោយម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀត សង្កត់ជាប់ជើងទាំងពីរ  ។

ភ្លាមៗនោះដែរ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ ព្រមទាំងបាន យករថយន្តស្ទូច  មកស្ទូចយកផ្ទាំង សុីម៉ង់ត៏ចេញពី លើសព និង អ្នករបួស ដើម្បីពិនិត្យ ដោយជនរងគ្រោះ មានឈ្មោះ  ម៉ៅ សិទ្ធិ  ភេទប្រុស  អាយុ  ៣៦ឆ្នាំ ស្លាប់ បាត់បង់ជីវិត នៅកន្លែងកើតហេតុ និង  ឈ្មោះ  ហឿង វុធ  ភេទប្រុស  អាយុ  ៣០ឆ្នាំ រងរបួសត្រង់ ជេីងទាំងសងខាង  ។

ក្រោយ ពេល កេីតហេតុ ជនរងគ្រោះ ត្រូវ បាន សមត្ថកិច្ច បញ្ជូន ទៅ ព្យាបាល នៅ មន្ទីរពេទ្យ ខេត្ត សមុទ្រប្រាកាន ចំណែកសព ត្រូវក្រុមជំនាញតម្រួតថៃ នាំយករក្សាទុកដើម្បី ពិនិត្យ  និងស្រាវជ្រាវរកហេតុផលដែលបានកើតឡើង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *