សមត្ថកិច្ចដក ហូតសត្វព្រៃ! លែងចូល ស្ទឹងធម្មជាតិ ពីម្ចាស់ផ្ទះលក់ទិញប្រគល់ មន្រ្ដីរដ្ឋបាលជលផលសង្កាត់កណ្ដៀង

(ខេត្តពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងនិង ឆែកឆេរលំនៅដ្ឋាន លួចលាក់ទិញសត្វ ព្រៃមួយកន្លែងនិង រកឃើញសត្វជិត ផុតពូជជាច្រើនប្រភេទ កាលពីរសៀលថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៣ និង០០នាទីនៅត្រង់ចំណុច ផ្ទះប្ដីប្រពន្ធ២នាក់ជាអ្នក ទិញលក់ផលិតផលអនុ ផលជល ផលសត្វព្រៃដែល ស្ថិតក្នុងភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ក្នុងកិច្ចចុះបង្ក្រាប ទីតាំងទិញលក់ដូរ សត្វព្រៃខាងលើនេះ ក្រោមការចុះបញ្ជារផ្ទាល់ ពីលោកព្រះរាជ អាជ្ញាអមសាលា ដំបូងខេត្តពោធិ៍សាត់ លោក តន់សីហតេជព្រម ទាំងសមត្ថកិច្ចកងរាជអាវុធ ហត្ថសហការជាមួយ និងកម្លាំងគណៈបញ្ជាការឯក ភាពស្រុកកណ្ដៀងផងដែរ។

នេះបើងយោង តាមរបាយការណ៍ របស់សមត្ថកិច្ចកងរាជ អាវុធហត្ថស្រុកកណ្ដៀង ដែលស្ថិតក្នុងការបង្ក្រាប ខាងលើនេះបាន អោយដឹងថា ម្ចាស់ផ្ទះទិញលក់ផលិត ផលអនុផលជលផលសត្វព្រៃ ខាងលើនេះមានប្តីឈ្មោះ គង់ គុណណា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ហ៊ន សុីណា អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំ ស្រុក កើតហេតុខាងលើ ។

តាមរបាយការណ៍ សមត្ថកិច្ចកងរាជអាវុធហត្ថមូ លដ្ឋានខាងលើបានបន្តអោយ ដឹងទៀតថា កិច្ចប្រតិបត្តិការបង្រ្កាបករណី ទិញលក់ផលិតផល អនុផលជលផលសត្វ ព្រៃដែលជិតផុតពូជ ខាងលើនេះ កម្លាំងសមត្ថកិច្ចដក ហូតនូវវត្ថុតាងជាក់ ស្ដែងរួមមាន សត្វអណ្ដើកចំនួន ១៧ក្បាល ស្មើនឹងទម្ងន់ចំនួន ១២,០៤គីឡូក្រាម សត្វពស់សឹងសឿចំនួន ០៨ក្បាល ស្មើនឹងទម្ងន់ចំនួន ១២គីឡូក្រាម សត្វពស់វែកស្រង៉ែចំនួន ០៥ក្បាល ស្មើនឹងទម្ងន់ចំនួន ០៧,៣០គីឡូក្រាម សត្វឆ្មាអស្សោងចំនួន ០១ក្បាល ស្មើនឹងទម្ងន់ចំនួន ០៩គីឡូក្រាម សត្វពស់ត្រីទម្ងន់ចំនួន ២៦គីឡូក្រាម និងសត្វពស់វែកចំនួន ០២ក្បាលផងទៀង សរុបចំនួន ៥៨,០៦គីឡូក្រាម ។

របាយការណ៍ការណ៍ ខាងលើដដែលបន្ត អោយដឹងបន្ថែមទៀតថា ចំពោះប្ដីប្រពន្ធម្ចាស់ លំនៅឋានខាង លើត្រូវបានឃាត់ខ្លួន ប្រគល់ទទួលជូនមន្រ្តី ជំនាញសង្កាត់រដ្ឋបាល ជលផលកណ្ដៀង ដើម្បីបន្តនីតិវិធី  ចំណែកវត្ថុតាងសត្វ ព្រៃគ្រប់ប្រភេទដែលជិត ផុតពូជទាំងអស់ត្រូវបាន នាំយកទៅចាក់លែង ចូលក្នុងស្ទឹងពោធិ៍សាត់ ដែលជាធម្ម ជាតិវិញផងដែរ ។

សមត្ថកិច្ចក៍បានធ្វើកា រអំពាវនាវដលបងប្អូន ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ ការជួញដូរសត្វព្រៃដ៍កម្រ ដែលផ្ទុយពីច្បាប់ដែល ធ្វើអោយមានទោសផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *