រដ្ឋបាលខេត្តកែប ទទួលបដិសណ្ឋារកិច្ច ស្វាគមន៍គណៈប្រតិភូមកពីខេត្តប៉ីហៃ ខេត្តក្វាងស៊ី

(ខេត្តកែប)៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍  ២រោច  ខែអាសាឍ  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី ១៨  ខែកក្កដា  ឆ្នាំ ២០១៩  នេះ  លោក កែន សត្ថា អភិបាល  នៃគណៈអភិបាលខេត្តកែប រួមជាមួយ  អភិបាលរងខេត្ត  ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានទទួល បដិសណ្ឋារកិច្ចស្វាគមន៍ គណៈប្រតិភូ  ទីក្រុងបុីហៃ  ខេត្តក្វាងសុី នៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលដឹកនាំដោយ  លោក  OU YUJUN អនុប្រធាន  THE CPPCC,  Beihai City, Guangxi Zhuang Autonomous Region។

ជាគោលការណ៍ សំខាន់ក្នុងកិច្ចជំនួបនេះ គឺដើម្បីបពេញទស្សនៈកិច្ចជាផ្លូវការ ដើម្បីស្វែងយល់ពីសក្តានុពលរបស់ខេត្តកែប ជាពិសេសកិច្ចសហ ប្រតិបត្តិការនិងចំណង មិត្តភាពជាបងប្អូនរវាង ខេត្តកែប(កម្ពុជា) និងខេត្តក្វាងសីុ (សាធារណរដ្ឋប្រជាមានិតចិន)។

ជាលទ្ធផលនៃជំនួប  រវាងភាគីទាំងពីរ បានព្រមព្រៀង  និងសហប្រតិបត្តិការជា មួយគ្នាលើវិស័យ ជលផល និងវិស័យទេសចរណ៍ និងបន្តរឹតចំណង សាមគ្គីភាពរវាង ខេត្តកែប  និងទីក្រុងបុីហៃ ឲ្យកាន់តែស្អិតរមួត  និងប្រសេីរថែមទៀត៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *