លោកប្រធានពេទ្យ សោកស្តាយនិងកំពុង សើុបអង្កេតករណី ស្ត្រីនិងទារកក្នុងផ្ទៃ ស្លាប់ដោយសារគ្មាន លុយបង់ហិរញ្ញប្បទាន

(ខេត្តបន្ទាយមានជ័យ)៖ លោកប្រធាន មន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី និងក្រុមគ្រួសារសព និងសាធារណជន បានសម្តែងការសោក ស្តាយនិងក្តៅក្រហាយយ៉ាង ខ្លាំងកំពុងដុតដៃដុត ជើងស៊ើបអង្កេត រឿងករណីស្ត្រីសម្រាល កូនក្នុងមន្ទីរពេទ្យនេះ ហើយបង្ខំចិត្តចាកចេញ ទៅមន្ទីរពេទ្យ គន្ធរបុប្ផាខេត្តសៀម រាបវិញព្រោះគ្មាន លុយបង់ហិរញ្ញប្បទាន ចំនួន៦០ម៉ឺនរៀល គ្មានលុយទិញឈាម ពីមន្ទីរពេទ្យនោះ។

លោកវេជ្ជបណ្ឌិតចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីប្រាប់ អ្នកយកព័ត៌មាននៅថ្ងៃ ទី៣ខែធ្នូឆ្នាំ២០១៩ ថាលោកកំពុងជាប់បេស សកម្មនៅក្រៅខេត្ត ប៉ុន្តែលោកមានការ ក្តៅក្រហាយ ឈឺចិត្តនិងសោក ស្តាយយ៉ាងខ្លាំងចំពោះ របាយការណ៍ព័ត៌មាន ករណីមានស្ត្រីទៅ សម្រាលកូននៅ មន្ទីរពេទ្យនេះ ។

លោកបន្តថា ពេលលោក ត្រឡប់ទៅវិញ លោក គ្រូពេទ្យនិង ការិយាល័យស្រុកប្រតិបត្តិ មន្ទីរសុខាភិបាល ខេត្តនឹងដាក់ការស៊ើប អង្កេតរកការពិតជា បន្ទាន់លើកករណីនេះ ។

លោកបានបញ្ជាក់ឲ្យដឹង ទៀតថាសព្វថ្ងៃនេះមន្ទីរ ពេទ្យនិងអ្នកគ្រប់នៃមន្ទីរ ពេទ្យនេះខិតខំណាស់ ក្នុងការផ្តល់ សេវាពិនិត្យ ព្យាបាលជូនអ្នក ជម្ងឺនិងបានស្នាដៃបានល្អ ជាមន្ទីរពេទ្យគំរូ ឆ្នើមលេខ២ ទូទាំងប្រទេសមន្ទីរ ពេទ្យគ្មានគោលការណ៍ អីឲ្យពេទ្យទារលុយ មុនសង្គ្រោះ ពិនិត្យ ព្យាបាល នោះទេតើអ្នក ជម្ងឺមិនស្តាប់ ពេទ្យឬពេទ្យមិន ជួយអ្នកជម្ងឺ តើមានរឿងអីខ្លះ កើតឡើងក្នុងករណី នេះហើយបើអ្នកជម្ងឺ ពិតជាអត់លុយ ពេទ្យនៅតែព្យាបាល នៅតែផ្តល់ឈាមដោយ ឥតគិតលុយ ហើយបង្វែការបង់ ហិរញ្ញាប្បទានទៅ ដំណោះស្រាយផ្សេង ហើយក៏រឹតតែមិនអាច ឲ្យអ្នកជម្ងឺក្នុងស្ថានភាព សង្គ្រោះបន្ទាន់ចេញ ពីមន្ទីរពេទ្យនោះ ឡើយបើមានក៏ត្រូវបញ្ជូន តាមរថយន្តពេទ្យ មានគ្រូពេទ្យតាមដែរ ដាច់ខាតមិនបញ្ជូនតាមរថយន្ត ផ្សេងឬរថយន្ត ឈ្នួលឡេីយ។

លោកប្រធានមន្ទីរពេទ្យថា ក្រោយលោកទៅដល់ ក្រុមការងារនិងចាប់ ផ្តើមស៊ើបអង្កេតនឹង ដឹងការពិត នៃរឿងនេះហើយ។

សូមបញ្ជាក់ថា ស្ត្រីដែលស្លាប់ ម្តាយនិងកូននោះ ឈ្មោះ អុីន ចាន់មុំ អាយុ ២៦ឆ្នាំ រស់នៅភូមិកោះ កែវឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្ត បន្ទាយមានជ័យនៅ ក្បែរមន្ទីរពេទ្យដែរបាន ឈឺពោះជាខ្លាំង ហើយត្រូវក្រុម គ្រួសារនាំទៅពិនិត្យ សម្រាលនៅមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ពីព្រឹកម៉ោង៨ ថ្ងៃទី២ខែធ្នូឆ្នាំ២០១៩ ប៉ុន្តែមិនសម្រាល ភ្លាមៗនោះទេលុះ ដល់ព្រលប់ ស្ត្រីបានធ្លាក់ឈាម ធ្លាក់ទឹក ព្រៃនិងបែកទឹក ភ្លោះរកលនឹងសម្រាល ប៉ុន្តែមិនអាច សម្រាលបានដោយ ងាយស្រួលទេ ថ្វី ត្បិតទងសុក បានធ្លាក់មកបិទ មាត់ស្បូន។

យោងតាមការអះ អាងរបស់ម្តាយនិងឪពុក ព្រមទាំងសាច់ញាតិ របស់ស្ត្រីរងគ្រោះឲ្យដឹង ថាគ្រូពេទ្យនិង ពេទ្យឆ្មបប្រចាំការថា ស្ត្រីនេះមិនអាចសម្រាល កូនតាមទ្វារមាសបានទេ គឺត្រូវវះកាត់ដូច្នេះ តម្រូវឲ្យគ្រួសារ ស្ត្រីបង់លុយ ហិរញ្ញប្បទាន ចំនួន៦០ម៉ឺនរៀល និងទិញឈាមច្រើន ប្លោកទើបវះកាត់ជូន បើមិនដូច្នេះទេ មានតែទៅ សម្រាលនៅមន្ទីរពេទ្យ គន្ធបុប្ផាខេត្តសៀមរាប ទើបមិនបាច់បង់លុយ ក្រោយពីពេទ្យនិយាយ ហើយក្រុមគ្រួសារក៏ សម្រេចនាំស្ត្រីរងគ្រោះ ចេញពីមន្ទីរពេទ្យនេះ ហើយជួលឡាន តាក់សុីដឹកឆ្ពោះទៅខេត្តសៀម រាបទាំងយប់ ។

តែនៅលើផ្លូវជាតិ លេខ៥ម្តុំស្រុកក្រឡាញ់ ស្ត្រីរងគ្រោះ ស្លរខ្យល់ខ្លាំង អ្នកបើករថយន្ត និងជាម្ចាស់តាក់ សុីដែលគ្មានចិត្ត មនុស្សធម៍ ក៏ទម្លាក់អ្នកជម្ងឺចោល ស្របពេលនោះស្ត្រីដាច់ខ្យ ល់ស្លាប់តែម្តងទៅ។

ក្រោយពីកើតហេតុ ហើយរថយន្តសង្គ្រោះ នៃមន្ទីររពេទ្យបង្អែក ស្រុកក្រឡាញ់បានជួយ ដឹកសពស្ត្រីនិង ទារកក្នុងផ្ទៃមក ដល់ផ្ទះដើម្បីឲ្យក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *