កម្លាំងនគរបាល ស្រុកខ្សាច់កណ្តាល ចុះបង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជន សង្ស័យបាន១នាក់ ក្នុងចំណោមបក្ខមានគ្នា០២នាក់!!

(ខេត្តកណ្តាល)៖ មុខសញ្ញាចែកចាយគ្រឿង ញៀន២នាក់ត្រូវបានកម្លាំង នគរបាលនៃអធិការ នគរបាលស្រុកខ្សាច់កណ្តាល ឃាត់ខ្លួនបាន១នាក់រួមទាំងគ្រឿ ងញៀននិងមួយនាក់ ទៀតបានរត់គេចខ្លួនបាត់ ហេតុការណ៍នេះ កាលពីព្រលប់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៩វេលាម៉ោង ១៨និង៣០នាទីនៅចំណុច  ភូមិស្វាយអត់ក្រោម ឃុំព្រែកតាមាក់ស្រុក ខ្សាច់កណ្តាលខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ឈ្មោះ វ៉ាន់ សុខម៉ាញ ភេទប្រុសអាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាក ដរស់នៅក្នុងភូមិអញ្ជែង លើឃុំពុកឬស្សីស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ទី២ឈ្មោះ ឡោះ ហៅអាឪ ភេទប្រុសអាយុ ប្រហែល៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅក្នុង ភូមិស្វាយអត់ក្រោម  ឃុំព្រែកតាមាក់  ស្រុកខ្សាច់កណ្តាល  ខេត្តកណ្តាល បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានអោយ ដឹងទៀតថាក្រោយពី ចុះបង្ក្រាបនិងឃាត់ខ្លួន បានជនសង្ស័យ១នាក់ កម្លាំងជំនាញរឹប អូសបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ថ្លា សង្ស័យសារធាតុញៀន ចំនួន៩កញ្ចប់មានកញ្ចប់ តូចធំលាយគ្នាស្មើរនិង ទំងន់សរុប១៨.៥៩g  ថងសម្រាប់វេចខ្ចប់ ថ្នាំញៀនចំនួនមួយដុំជញ្ជើង សម្រាប់ ថ្លឹងថ្នាំញៀនចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន១ គ្រឿងម៉ូតូម៉ាកMSX (តៃវ៉ាន់)ពណ៌ខ្មៅ ពាក់ស្លាកលេខ  ព្រៃវែង១K ៨៣២៤ ចំនួន  ០១គ្រឿង ។

សមត្ថកិច្ចបានឱ្យដឹង បន្ថែមថាបុគ្គលឈ្មោះ វ៉ានសុម៉ាញដែលកម្លាំង ជំនាញឃាត់ខ្លួនបាននេះ គឺជាមុខសញ្ញាចែកចាយ គ្រឿងញៀនយ៉ាងសកម្មនៅ ក្នុងមូលដ្ឋានហើយក៏ ជាមុខសញ្ញាដែលកម្លាំង នគរបាលស្រុកខ្សាច់កណ្តាល ស្វែងរកតាមចាប់ ខ្លួនផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ ទៀតថាការឃាត់ខ្លួន ជនសង្ស័យនេះបាន គឺមានប្រជាពលរដ្ឋ បានរាយការណ៍ ប្រាប់សមត្ថកិច្ចថាឈ្មោះ  វ៉ាន់  សុខម៉ាញ កំពុងជួញដូរថ្នាំញៀន នៅចំណុចកេីតហេតុ ភ្លាមៗនោះកម្លាំងជំនាញ ស្រុកបានចុះបង្រ្កាបហេីយ ឃាត់ឈ្មោះ  វ៉ាន់  សុខម៉ាញ  និងធ្វេីការឆែរឆេរ រកឃេីញថ្នាំញៀន ចំនួន ០៩កញ្ចប់    បន្ទាប់មកសមត្ថកិច្ចនគរបាល បានបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងមកកាន់អធិការ ដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី ។

ក្រោយពីធ្វើការសាកសួរឈ្មោះ  វ៉ាន់  សុខម៉ាញ បានឆ្លេីយសារភាពថាចំពោះថ្នាំញៀនខ្លួនបានទៅទិញពីឈ្មោះ  ឡោះ  ហៅឪ  ដោយទិញម្តងៗតម្លៃ  ៥០០$  ដេីម្បីយកមករំលែកលក់បន្ត  ពិតប្រាកដមែន  ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃអធិការរដ្ឋាន នគរបាលស្រុក ខ្សាច់កណ្តាល កសាងសំុណុំរឿង បញ្ចូនខ្លួនទៅស្នងការ នគរបាលខេត្តកណ្តាល ដើម្បីចាត់ការទៅតាម និតិវិធីច្បាប់ ចំពោះជនសង្ស័យ១នាក់ ទៀតដែលបានរត់គេចខ្លួន កម្លាំងជំនាញនៃអធិការន គរបាលស្រុកខ្សាច់កណ្តាល និងបន្តរតាមចាប់ទៀត ពីព្រោះជនសង្ស័យ ត្រូវបានកំណត់មុខ សញ្ញារួចហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *