សមត្ថិច្ចឃាត់ខ្លួន ក្រុមចោរកាច់សោរម៉ូតូ បានចំនួន៣នាក់នៅ ក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាល នៃអធិការរដ្ឋាននគរបាល ក្រុងប៉ោយប៉ែតដឹកនាំ ដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការរដ្ឋាននគរបាល ក្រុងប៉ោយប៉ែតបានចុះ បង្ក្រាបករណីក្រុម ចោរកាច់ ម៉ូតូនិងឃាត់ខ្លួន បានជនសង្ស័យ ចំនួន៣នាក់កាល ពីព្រឹកថ្ងៃទី២៨ខែវិច្ចិការ ឆ្នាំ២០១៩វេលាម៉ោង០៨ និង៣០នាទីនៅ ចំណុចផ្ទះសំណាក់ ហេង មានលាភ ស្ថិតក្នុងភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាជនសង្ស័យ ទាំង៣នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ សាន សែ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមានមុខរបរ មិនពិតប្រាកដស្នាក់ នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២ឈ្មោះ នួន ភារៈ ហៅល័ក្ខ ភេទប្រុសអាយុ ២៥ឆ្នាំជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៣ឈ្មោះ សុខ ជា ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរមានមុខ របរមិនពិតប្រាកដរស់នៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំណែកជនរងគ្រោះ ម្ចាស់ម៉ូតូមានឈ្មោះ អឿ ឋានសុបិន្ត ភេទស្រីអាយុ៣៣ឆ្នាំ ជាបុគ្គលិកបំរើការងារ នៅកាស៊ីណូហ្គោល ឌិនស្ទូចត្រីដែល ស្ថិតនៅក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទយមានជ័យ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងទៀតថាបើយោង តាមការរៀបរាប់ពី ជនរងគ្រោះម្ចាស់ម៉ូតូ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក ហុងដាវែវអាល់ហ្វា មួយគ្រឿង សេរី២០០៩ព៌ណខ្មៅ ទៅធ្វើការនៅចំណុច កាស៊ីណូខាងលើដូច សពដងតែក្នុងថ្ងៃ កើតហេតុស្រាប់តែម៉ូតូ របស់ខ្លួនត្រូវចោរកាច់ សោរកម៉ូតូយកទៅបាត់និង បានដាក់ពាក្យបណ្តឹង មកអធិការរដ្ឋាន នគបាលក្រុងប៉ោយប៉ែត ដើម្បីអោយជួយ តាមរកបន្តរ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាក្រោយ ពីទទួលបានពាក្យបណ្តឹង ខាងលើភ្លាមកម្លាំងជំនាញ នគរបាលក្រុង ប៉ោយប៉ែតបាន ធ្វើការស្រាវជ្រាវរហូត ឈានដល់ការឃាត់ ខ្លួនជនសង្ស័យបាន ជាបន្តរបន្ទាប់រហូត បានចំនួន៣នាក់ផងដែរ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថាជន សង្ស័យក្នុងចំណោម៣ នាក់ឈ្មោះនួនភារៈ ហៅល័ក្ខបានសារភាព ថាពួកគេពិតជាបាន ធ្វើសកម្មភាពលួចម៉ូតូ នៅចំណុចខាងលើពិត ប្រាកដមែនដើម្បីយកមក លក់ហើយដូរនិង គ្រឿងញៀនសំរាប់ ជក់តាមកម្សាន្ត របស់ពួកគេ។

បច្ចុបុបន្នជនសង្ស័យ ទាំ៣នាក់ខាងលើត្រូវ បានកម្លាំងនគរបាល នៃអធិការរដ្ឋាននគរបាល ក្រុងប៉ោយប៉ែត កសាងសុំនុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យដើម្បី ចាត់ការទៅ តាមនិតិវិធីច្បាប់ រឺឯម៉ូតូត្រូវបានកម្លាំង នគរបាលជំនាញបំពេញសុំ នុំបែបបទនិង ប្រគល់ជូនអោយទៅម្ចាស់ ដើមយកទៅវិញ ក្នុងថ្ងៃបន្ទាប់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *