សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទ ក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភាក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កបាទក្រហម “ក្នុងខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី 20 ខែកក្កដាឆ្នាំ 2019 នៅសាលមហោស្រព​ ស្ទឹងសង្កែបានរៀបចំ ខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទ ក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភាក្រោមប្រធានបទ “ខ្ញុំស្រឡាញ់កបាទក្រហម ” ក្រោមធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។

ក្នុងនាមសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងក្នុងនាម សម្ដេចផ្ទាល់ បានសំដែងនូវការ ស្វាគមន៍យ៉ាងកក់ក្តី បំផុតចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ បងប្អូនប្រជាពរដ្ឋ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញ ចូលរួមក្នុងពិធី នេះ ។

និងសូមគោរព កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិកសមាជិកានៃ សាខាកាកបាទក្រហម កម្ពុជាខេត្តបាត់ដំបង និងសប្បុរសជន ដែលបានបង្កើត នូវព្រឹត្តិការណ៍នេះឡើង ហើយបានបង្ហាញអំពី សាមគ្គីភាព ជាធ្លុងមួយធ្វើឲ្យ ដំណើរការ នៃសាខាកាកបាទ ក្រហមខេត្តបាត់ដំបង ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់នេះ ។

សម្តេច បានមានប្រសាសន៍ថា ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងបាន បំពេញតួនាទី របស់ខ្លួនស្របតាម គោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមទាំង ៧ មាន៖ ១- ភាពមនុស្សធម៌ ២-ភាពមិនលំអៀង, ៣-អព្យាក្រឹតភាព ,៤-ឯករាជ្យភាព ,៥-សេវាកម្មស្ម័គ្រចិត្ត ,៦-ឯកភាព និង៧-សកម្មភាព ព្រមទាំងអនុវត្តស្រប តាមវិស័យស្នូលទាំង ៤ របស់កាកបាទ ក្រហម កម្ពុជារួមមាន  ១-ការគ្រប់គ្រងគ្រោះមហន្តរាយ ,២-ពីការថែទាំសុខភាពសហគមន៍, ៣- ការលើកកម្ពស់ គោលការណ៍ គ្រឹះនិងតម្លៃមនុស្សធម៌និង,  ៤-ការអភិវឌ្ឍស្ថាប័ននិងធនធាន ។

បន្ថែមលើនេះត្រូវមាន ការចូលរួមយ៉ាងសកម្ម ពីគោលនយោបាយ របស់រាជរដ្ឋាភិបាល  ដើម្បីឲ្យចលនា កាកបាទក្រហមកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ និងនិរន្តភាព ដើម្បីឆ្លើយតបឲ្យ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ខ្ពស់ជាក់ស្តែង គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។

សាខាខេត្តទាល់ ត្រូវយកចិត្តទុកដាក់ បង្កើនចំណូលអាជីវកម្ម ដោយសាខាខេត្តផ្ទាល់ ឲ្យបានច្រើនជាងមុន ដើម្បីរក្សាថវិកាបម្រុង របស់សាខាបាន យូរអង្វែង ។

ស្ថិតនាពេលនេះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយ ពីសប្បុរសជន ជាហូរហែរ បន្តបន្ទាប់ នូវចំនួនទឹកប្រាក់បឋមសរុប ១ ៨១៩៧៦០,២៥

ដុល្លាសហរដ្ឋអាមេរិក  ( មួយលានប្រាំបី រយដប់ប្រាំបួនពាន់ ប្រាំពីររយ ហុកសិប ដុល្លា ម្ភៃប្រាំសេន )  សម្រាប់ចូលឧបត្ថម្ភ គាំទ្រសកម្មភាព មនុស្សធម៌ របស់សាខាកាកបាទ ក្រហមខេត្តបាត់ដំបង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *