យុវជនឈាមរាវវ័យក្មេងម្នាក់ បើកម៉ូតូលឿនរ៉េចង្កូត បុកធុងទឹកកហើយ បន្តបុកក្មេងឈរជិត ធុងស្លាប់ទាំង២នាក់

(ខេត្តបន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើត ឡើងរវាងយុវជនឈាម​ រាវវ័យក្មេងម្នាក់បើកម៉ូតូ លឿនរ៉េចង្កូតបុកធុង ទឹកកហើយបន្តបុកក្មេង ឈរជិតធុងទឹកកក ស្លាប់ទាំង២នាក់ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះឈ្មោះ ឡាប ផាត ភេទស្រីអាយុ ៥៥ឆ្នាំ នៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចស្រុកស្វាយចេក បានប្រាប់ឲ្យដឹងថាអ្នក បើកម៉ូតូមានឈ្មោះ តែ សៀន ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងបន្តទៀតទៀតថា នៅមុនពេលកើត ហេតុនោះមានម៉ូតូមួយ គ្រឿងម៉ាក R15 ពណ៌លឿងលាយ ខ្មៅស៊េរីឆ្នាំ២០១៨បើក ពីជើងទៅត្បូងដោយ ល្បឿនលឿនលុះមក ដល់កន្លែងកើតហេតុ ស្រាប់តែរ៉េចង្កូតទៅ បុកធុងទឹកកក នៅមុខផ្ទះ ហើយម៉ូតូជ្រុលទៅ បុកក្មេងដែលឈរ នៅជាប់ធុងទឹកកក បណ្តាលឲ្យម្ចាស់ម៉ូតូ ស្លាប់នឹងកន្លែងកើតហេតុ ចំណែកក្មេងរងរបួស ធ្ងន់ត្រូវបានម្តាយ ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យតែអកុសល ដោយរបួសធ្ងន់ពេកដល់ ពាក់កណ្ដាលផ្លូវក៏បាន ដាច់ខ្យល់ស្លាប់តែម្ដង ចំណែកសពទាំង២នាក់ សមត្ថកិច្ចបានប្រគល់ជូន បងប្អូនយកទៅធ្វើបុណ្យ តាមប្រពៃណីសម្ភារៈ វត្ថុតាងសមត្ថកិច្ចបាន យកទៅរក្សាទុកនៅ អធិការរដ្ឋាននគរបាល ស្រុកស្វាយចេករងចាំ ដោះស្រាយ នៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *