មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបងចុះ សួរសុខទុកប្អូនៗស្រទាប យុវជនដែលសំរាក ព្យាបាលផ្តាច់សារធាតុញៀន នៅមណ្ឌលកែប្រែ អាវុធហត្ថខេត្តនិងបាន ផ្តាំផ្ញើរដល់ប្អូនៗថា គ្រឿងញៀនបំផ្លិច បំផ្លាញអនាគតយើង គ្រួសារយើង ទ្រព្យសម្បត្តិយើង និងសង្គមជា តិយើង

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី២០ខែ កក្កដាឆ្នាំ២០១៩លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ​ មេបញ្ជារការកងរាអាវុធហត្ថ ខេត្តបាត់ដំបងបាន ដឹកនាំកម្លាំងចុុះសួរ​សុខទុកនិងសំណេះ សំណាលអប់រំខ្លះៗ ព្រមទាំងបាននាំ យកគ្រឿងបរិភោគ ខ្លះៗជូនប្អូនៗ ស្រទាប់យុវជនប្រមាណរាប់ រយនាក់ដែលកំពុង​​ សំរាកព្យាបាល ផ្តាច់សាធាតុញៀន នៅក្នុងមណ្ឌលកងរាជ អាវុធហត្ថខេត្តបាត់ដំបង។

នៅក្នុងការចុុុះសួរសុខទុក និងសំណេះសំណាលជាមួយ ប្អូនៗស្រទាប់យុវជន ដែលសំរាកព្យាបាលផ្តាច់ សារធាតុញៀននៅក្នុងមណ្ឌល កងរាជអាវុធហត្ថខេត្តលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជារការ កងរាជអាវុធហត្ថខេត្ត បាត់ដំបងក៏បានអំពាវ នាវដល់ប្អូនៗ ស្រទាបយុវជនទាំងអស់ ត្រូវជៀសអោយឆ្ងាយពី គ្រឿងញៀនពីព្រោះគ្រឿងញៀន ជាអ្នកបំផ្លាញអនាគត យើងបំផ្លាញគ្រួសារយើង និងបំផ្លាញសង្គមជាតិផងដែរ។

លោកមេបញ្ជារការ កងរាជអាវុធហត្ថខេត្ត បានបន្តរទៀតថាក្នុងនាម យើងជាកូនខ្មែរ ពលរដ្ឋខ្មែរត្រូវ ឆ្លើយនិងចាំទុកថា1, ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន, 2, យុវជនល្អ រួមគ្នាគាំទ្រ កំចាត់គ្រឿងញៀនចោល, 3, ថ្នាំញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ, 4, ថ្នាំញៀនបន្ដអោយមានអំពើហឹង្សា និងឧក្រិដ្ឋកម្ម, 5, រួមគ្នាបង្ការ និងដោះស្រាយបញ្ហាថ្នាំញៀន, 6, លុបបំបាត់ថ្នាំញៀន ត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា, 7, យើងទាំងអស់គ្នា ត្រូវចូលរួមធ្វើអោយសង្គមគ្មានថ្នាំញៀន, 8, ដើម្បីសុខភាព និងអនាគត់ភ្លឺថ្លា សូមបដិសេធចំពោះថ្នាំញៀនជានិច្ច ។

សូមរំលឹកផងដែរ ថាក្មេងៗរងគ្រោះព្រោះគ្រឿង ញៀនមាននៅក្នុងខេត្ត បាត់ដំបងហើយត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខេត្តបាត់ដំបងសហការ ជាមួយកម្លាំងនគរបាល សមត្ថកិច្ចខេត្តបានធ្វើការចុះ ចាប់បានជាបន្តរបន្ទាប់ និងបានយកមកសំរាកព្យាបាល ផ្តាច់សារធាតុញៀននៅក្នុង បណ្ឌលកងរាជអាវុធហត្ថ ខេត្តក្រោមការយកចិត្តទុក ដាក់ខ្ពស់ពីលោកឧត្តម សេនីយ៍ត្រីមាសសុវណ្ណ មេបញ្ជាការកងរាជ​អាវុធហត្ថខេត្ត បាត់ដំបងផងដែរ៕ ដោយលោក មុត ចន្ត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *