តើការលើកឡើង របស់មន្ត្រីម្នាក់នៅសាលាក្រុងប៉ោយប៉ែត ម្តងហើយម្តងទៀត ពិតដែរឬ ទេ ? ដែលថា ដីបម្រុងរបស់រដ្ឋជាដីស្រះជិត៣០,០០០ម៉ែត្រក្រឡា ក្នុងក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ក្នុង១ម៉ែត្រក្រឡា២០០ដុល្លារ យកលុយចែកគ្នា

ខេត្តបន្ទាយមានជ័យ៖ ទាក់ទិននឹងរឿង ដីបម្រុងរបស់រដ្ឋជាដីស្រះជិត៣០,០០០ម៉ែត្រក្រឡា ក្នុងក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ក្នុង១ម៉ែត្រក្រឡា២០០ដុល្លារ យកលុយចែកគ្នា ត្រូវបានបែកធ្លាយ! លោក រ៉េត រ៉ន ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈអាខោនហ្វេសប៊ុករបស់លោកឈ្មោះ “រ៉េត រ៉ន ស្រលាញ់សន្តិភាព” ផុសម្តងហើយម្តងទៀត ដូចខាងក្រោម៖
លើកទី១ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤
“ ដីបម្រុងរបស់រដ្ឋ ដីស្រះទឹកចំនួនជិត៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លា ។
ហេតុអ្វីមិនទុកដីនេះ កសាងសម្រាប់ជាគុណប្រយោជន៍ក្នុងមូលដ្ឋាន ?! ចាំបាច់លក់ចែកលុយគ្នាធ្វើអ្វី ?!
និយាយទៅបាត់បង់ផលប្រយោជន៍គេ គេហាមមិនឱ្យនិយាយហើយបើយើងជាមន្រ្តីមូលដ្ឋានមិនហ៊ាននិយាយពីភាពត្រឹមត្រូវ កុំធ្វើមន្រ្តី បើគេមិនឱ្យយើងធ្វើមន្រ្តី យើងមានតែទៅធ្វើចំការ “

លើកទី២ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
ក្នុងនាមរូបខ្ញុំបាទជាមន្រ្តីមូលដ្ឋានសូមគោរពអនុញ្ញាតស្នើសុំ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះជួយខេត្តបន្ទាយមានជ័យ
ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បន្ទាយមានជ័យ
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ
ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត
លោកអភិបាលក្រុង
មេត្តាជួយការពារ និងរក្សាដីស្រះទឹក (ស្រះទឹក៥០)ដែលជាដីបម្រុងរបស់រដ្ឋ ទុកសម្រាប់ក៏សាងជាតំបន់រដ្ឋបាលក្នុងមូលដ្ឋាន ជាគុណប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ដោយក្តីអនុគ្រោះបំផុត ។ ដោយមូលហេតុ មានឧកញ៉ាម្នាក់នៅក្រុងសិរីសោភ័ណ តាំងខ្លួនជាដីរបស់ខ្លួន ហើយបានរៀបចំកសាងឯកសារដាក់លក់ទៅឱ្យបុគ្គលម្នាក់ទៀត ។

លើកទី៣ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤
“ ដីស្រះទឹក៥០ ជាដីបម្រុងរបស់រដ្ឋនៅក្រុងប៉ោយប៉ែត បច្ចុប្បន្នមិនទាន់បានចុះបញ្ជីជាប័ណ្ណកម្មសិទ្ធិទៅឱ្យបុគ្គលណាមួយនៅឡើយទេ ហើយករណីដីស្រះទឹកនេះ ឯកឧត្តមអភិបាលខេត្តរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានការពាក់ព័ន្ធក្នុងការលក់ដីនេះឡើយ ។
ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត និងមន្រ្តីមូលដ្ឋានដូចជារូបខ្ញុំបាទ ក៏ដូចជាមន្រ្តីដទៃទៀត រងចាំមើលថា តើថ្នាក់ដឹកនាំថែរក្សាការពារដីនេះទុកជាសម្បត្តិរដ្ឋបានដែរឫទេ ?! “

តើករណីលោក រ៉េត រ៉ន យកមកទម្លាយ ក្នុងបណ្តាញសង្គមនេះជាការពិតដែរទេ សូមស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំមេត្តាដាក់អធិការកិច្ចស៊ើបអង្កេត ផងទាន ហេតុអ្វីបាននាំគ្នាយកដីស្រះរបស់រដ្ឋទៅលក់ចែកលុយគ្នាបែបនេះ?
តាមឯកសារមួយស្លឹកដែលបានបង្ហោះ គឺស្ថិតនៅភូមិសាស្ត្រ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដែលមាន សមាសភាពចូលរួមវាស់វែង ដូចខាងក្រោម៖
១- លោក អ.ទោ លឹម សុភ័ក្ត មេបញ្ជាការរង អហ.ប៉.ប៉
២- លោក សោម មឿន ប្រធានការិ.សំណង់ សាលាខេត្ត
៣- លោក ឡេង ម៉ារី ប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ
៤- លោក ជួន សារ៉ាន់ឌី អនុប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ
៥- លោក ហាក់ កុសល ប្រធានការិ. ក្រុងប៉ោយប៉ែត
៦- លោក យ៉ុត ស៊ីយុន មន្ត្រីសាលាក្រុងប៉ោយប៉ែត
៧- លោក លាង សុង ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល
៨- លោក រដ្ឋ អៀរ៉ង់ មន្ត្រីការិ.ច្បាប់ សាលាខេត្ត
៩- លោក ងិន វ៉ាន់នេត មន្ត្រីការិយាល័យសុយោដី និងភូមិសាស្ត្រ
១០- លោក ម៉ៅ ធី មេភូមិគីឡូលេខ៤
គួបញ្ជាក់ផងដែរកណីរឿងនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ ខេមប៊ុនថន លោកបានចូល ខមិន ក្នុងហ្វេសប៊ុកលោក រ៉េត រ៉ន ដូចខាងក្រោម៖ “ សូមផ្តល់របាយការណ៍នៃដំណើររឿង រួមជាមួយការពាក់ពន្ធ័អោយខ្ញុំបានដឹងផងចំពោះករណីនេះ” ។
ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើង ព្យាយាមទំនាក់ទំនងទៅលោក រ៉េត រ៉ន ដើម្បីសុំសេចក្តីអត្ថធិប្បាយបន្ថែម។
មហាជន និងសាធាណៈជនឆ្ងល់ថា៖ ករណីលក់ដីស្រះទឹកនេះ ឯកឧត្តមអភិបាលខេត្តរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានការពាក់ព័ន្ធក្នុងការលក់ដីនេះឡើយ តើពីណាលក់? លុយច្រើនណាស់?

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *