ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខកងកម្លាំងទាំង៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តប់ធ្នាប់ និងការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ

ខេត្តប៉ៃលិន៖ នៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នា២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងទាំង ៣ប្រភេទ ដែលបានចូលរួមរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ នាពេលកន្លងទៅ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេច តែងតែបាន គិតគូពីសុខទុក្ខ និងជីវភាពរស់នៅដល់កងកម្លាំងប្រដាប់អាវុធ គ្រប់ពេលវេលា ដូច្នេះ ដើម្បី ឆ្លើយតបទៅនឹងសណ្តានចិត្ត និងបទបញ្ជា ក្នុងការការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ ធ្នាប់ សង្គម គឺនាយទាហាន និងពលទាហាន និងកងម្លាំងទាំង អស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជា របស់ថ្នាក់លើឱ្យបានយ៉ាងភ្ជាប់ភ្ជួន ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ ហើយទន្ទឹមនឹងនេះកងកម្លាំងការពារ ព្រំដែន ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាម ព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ ដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវីលនៅកម្ពុជា ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពជាតិ ទឹកដី ហើយបើយើងប្រៀបធៀបកាលក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានកសាងតាំងពីបាទដៃទទេ ក្រោមនយោបាយឈ្នះឈ្នះ នៃការបង្រួបបង្រួមជាតិ ដោយគ្មានអ្នកឈ្នះ នឹងក៏គ្មានអ្នកចាញ់ គឺឈ្នះៗ ទាំងអស់គ្នា ដូច្នេះនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ សែន គឺជាមរតក ដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយឈ្នះឈ្នះនេះហើយ ដែលបាននាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ និងការរីកចម្រើន ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៉ី ឈាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវបន្តពង្រឹងពង្រីកស្មារតីរួមចំណែកការពារសន្តិភាព ការពារទឹកដី ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិទី៧ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងពពួកអមិត្ត ដែលតែងតែរារាំងដល់កិច្ចដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍសង្គមកម្ពុជា ជាពិសេសត្រូវចងចាំ និងយល់ពាក្យថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ »។

សូមបញ្ជាក់ថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានឧបត្ថម្ភជូនដល់អង្គភាព កងកម្លាំងទាំង៣ប្រភេទ រួមមាន៖  ភេសជ្ជៈ ១១៦កេស ទឹកបរិសុទ្ធ ៥០កេស និង ថវិកាសរុបចំនួន ៤៤.៦០០.០០០រៀល ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ២៥.០០០.
០០០រៀល, តំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ១០.០០០.០០០រៀល, កងរាជ
អាវុធហត្ថខេត្ត ចំនួន ៦.០០០.០០០
រៀល និង កងកិត្តិយសនគរបាល ចំនួន ៣.៦០០.០០០រៀល។ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *