លោកអនុសេនីយ៍ទោ នាង សេរីរដ្ឋា បាននាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសពលោក ដឿ តុលា ដែលបានទទួលមរណភាព…

បន្ទាយមានជ័យ៖ នៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោកអនុសេនីយ៍ទោ នាង សេរីរដ្ឋា នាយការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថខេត្ត បាននាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសពលោក ដឿ តុលា ភេទប្រុស អាយុ៣១ឆ្នាំ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង១៨និង២៧នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយរោគាពាធ ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ បច្ច័យ និងគ្រឿងឧបភោគ បរិភោគរួមមាន ៖ -បច្ច័យ ៥០ម៉ឺនរៀល, -អង្ករ ៥០គីឡូក្រាម, -មី ២កេស, -ទឹកសុទ្ធ ៦យួរ, -ទឹកត្រី ៤យួរ និងទឹកស៊ីអ៊ីវ ៤យួរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *