ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ…

ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឧត្តរមានជ័យ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ ពិធីនេះប្រារព្ធធ្វេីឡេីងនៅរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជា ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បាននាំយកមកនូវថវិកាចំនួន ១០លានរៀល និងឧបករណ៍សម្ភារបម្រើឲ្យការងារជំនាញក្នុងប្រតិបត្តិការអន្តរាគមន៍ និងសង្គ្រោះ ផ្តល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ, ថវិកា ៣លានរៀល ផ្តល់ជូនកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ,ថវិកា ៣លានរៀល ផ្តល់ជូនតំបន់ប្រតិការសិករងខេត្តឧត្តរមានជ័យ និងថវិកា ៣លានរៀល ផ្តល់ជូនពន្ធនាគារខេត្តឧត្តរមានជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *