លោក ឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនកាងារធនធានមនុស្ស អញ្ជើញចុះបើកប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់បូជាសព ជូនលោកស្រី លន់ សុខខុន…

ប៉ៃលិន៖ថ្ងៃសុក្រ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:០០នាទីព្រឹក លោក ឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនកាងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះបើកប្រាក់ឧបត្ថម្ភមួយលើកដំបូង និងប្រាក់បូជាសពចំនួន ៩,៩៨៥,២០០រៀល ជូនលោកស្រី លន់ សុខខុន ត្រូវជាប្រពន្ធសព លោកនាយឯក អុំ វ៉េត (ជនពិការ) មានទីលំនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឡូញ ឈាង អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយស ស.អ.ក.ខេត្តប៉ៃលិន នៅចំណុចមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តប៉ៃលិន ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ឡូញ ឈាង បានចូលរួមសំណេះសំណាល និងមានមតិផ្តាំផ្ញើជាមួយគ្រួសារសពខាងលើផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *