កាសុីណូ(គ្មានស្លាកយីហោ)មួយកន្លែងគេដាក់ការសង្ស័យថាគ្មានច្បាប់បើកសង្វៀន បញ្ជាល់មាន់ ដុះ ស្លែ ហើយ ក្រុមអ្នកញៀនល្បែង ហូរកញ្ជ្រាវយ៉ាងសប្បាយ មិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុងបាវិត… ?

(ខេត្តស្វាយរៀង)៖ មានសេចក្ដីរាយការណ៍មកថា នៅក្នុង(កាស៊ីណូគ្មានស្លាកយីហោ)មួយកន្លែងស្ថិតនៅក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង កំពុងបើកលេងល្បែងសុីសងជល់មាន់ យ៉ាង អនាធិបតេយ្យ ដំណេីរការលេងបានយ៉ាងរលួន សំរាប់ឲ្យក្រុមអ្នកញៀនល្បែង បំផ្លាញទ្រព្យសម្បត្តិ ក្រុមគ្រួសារ និងលេីក មុខមាត់ អាជ្ញាធរមាន សមត្ថកិច្ច នៅក្នុងក្រុងបាវិតឲ្យល្អប្រសេីរ និងធ្វេីឲ្យ ជីវភាពប្រជាពលរដ្ឋ អ្នកញៀនល្បែងមួយ ចំនួនធ្លាក់ដុនដាប អស់ទ្រព្យសម្បត្តិ អស់ម៉ូតូ ឡាន ឯក្រុមគ្រួសារខ្លះទៀត ឈានដល់ការឈ្លោះប្រកែក បែកបាក់ លែងលះគ្នាក៏មាន ។

ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញ មានម៉ូតូ ឡានដែលជាជនជាតិវៀតណាមនឹងប្រជាពលរដ្ឋខ្មែរបានចូលលេងទៅយ៉ាងគគ្រឹកគគ្រេងដូចដង្ហែរកឋិន ។
ហូរកញ្ជ្រៀវ សើចផ្អាកក្អាយ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធានការបង្ក្រាបនោះឡើយ ពួកគាត់ឆ្ងល់ថាតើឯណាទៅគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល ?

ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះ មានអាជ្ញាប័ណ្ណអនុញ្ញាត
ឬយ៉ាងណានោះទេ ព្រោះទីតាំងមួយនេះ
សមត្ថកិច្ចពាក់ព័ន្ធ បែរជារក្សាភាពស្ងៀមស្ងាត់ឬមួយអស់លោកមិនទាន់ដឹង

ឬមួយដឹងហើយមិនបង្ក្រាបខ្លាចបាត់បង់ប្រាក់ចំណូល។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងល្បែងសុីសងជល់មាន់ ក្នុង(កាស៊ីណូគ្មានស្លាកយីហោ)នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ។

មហាជនសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ច ពាក់ពន្ធ័ ក្នុងក្រុងបាវិត ជាពិសេស
លោកឧត្តមសេនីយ៍ទោ(ពេជ្រ វីរៈ) ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំង ឯកឧត្តម(ប៉េងពោធិសា)អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងចុះស្រាវជ្រាវនិងបង្ក្រាប ទីតាំងល្បែងសុីសងទាំងនោះ ឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានក្នុងន័យស្ថាបនានិងសូមរង់ចាំ។ឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណសន្តិភាព។

You might like

Leave a Reply

Your email address will not be published. Required fields are marked *