លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ចាត់តាំងតំណាងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាប្រ គល់ជូន ក្រុមគ្រួសារសពសមាជិកសមាគមដែលទទួលមរណភាព

បាត់ដំបង៖នៅព្រឹកថ្ងៃសុក្រ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ (សាត គឹមសាន )ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធា នគណៈកម្មាការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ កម្ពុជាខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេ នីយ៍ត្រី (ពៅ ថាវុធ )ស្នងការរងផែនការងារធនធានមនុស្សនិងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជាតំណាងដោយមានការចូលរួមពី លោកនាយរងការិយាល័យ លោកអធិការ អធិការរង និងមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបា លស្រុកសំពៅលូន ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោកវរសេនីយ៍ទោ (ឡុង ចាន់រ៉ា) អធិការរងនៃអធិ ការដ្ឋាននគរបាលស្រុកសំពៅលូន និងជាសមាជិក សមាគមមិត្តនគរបាលជាតិកម្ពុជាខណៈដែលលោក បានទទួលមរណភាពនាថ្ងៃទី០២ខែ វិច្ឆិកាឆ្នាំ២០២ ៣ ក្នុងជន្មាយុ៥៣ឆ្នាំដោយរោគាពាធ ហើយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងលំនៅដ្ឋានរបស់សព ស្ថិតនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជាមួយគ្នានោះដែរលោកបាននាំយកនូវថវិកាស មាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦,០០ ០, ០ ០០ រៀល(ប្រាំមួយលានរៀល) ប្រគល់ជូនគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំស្នងការក៏ដូចជាថ្នាក់ដឹកនាំសមាគមមិត្តនគបាលជាតិកម្ពុជារួមទាំងកងកម្លាំងនគរបាលទាំងអស់ និងជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមចូលរួមរំ លែកទុក្ខយ៉ាង ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *