លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានជួបសម្តែងការគួរសមជាមួយ អគ្គកុងស៊ុលនៃសា ធារ ណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង

ខេត្តប៉ៃលិន÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
វេលាម៉ោង ០៩.០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានជួបសម្តែងការគួរសមជាមួយ អគ្គកុងស៊ុលនៃសា ធារ ណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោក អគ្គកុងស៊ុល និងសហការី បានសំណេះសំណាល សួរសុខទុក្ខចំពោះថ្នាក់ដឹកនាំក៏ដូចជា កងកម្លាំងនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តប៉ៃលិន ក្នុងឱ កាសខួបអនុស្សាវរីយ៍លេីកទី៧០ ទិវាបុណ្យឯករា ជ្យជាតិ ៩វិច្ឆិកា ។

ជាទីបញ្ចប់ លោក អគ្គកុងស៊ុល បានជូនកន្រ្តកអនុស្សាវរីយចំពោះ លោក ស្នងការ ក្រោយពិធីជួបសំណេះសំណាល និងសម្តែងការគួរសម ក្រោមបរិយាកាសរីករាយយ៉ាងក្រៃលែ ង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *