ទីតាំងសៃវៀនជល់មាន់ លេងរាល់ថ្ងៃសៅរ៍ អាទិត្យនៅភូមិដំណាក់ ឃុំពេជ្រសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ  របស់ឈ្មោះ តាខ្នា ជាអ្នកកាង សង្ស័យជាឆ្នាំងបាយរបស់លោក ជា សុផាត???

(តាកែវ)៖បនល្បែងជល់មាន់ដី លេងរាល់ថ្ងៃសៅរ៍ អាទិត្យ ដាក់លុយរាប់លាន រាប់ពាន់ដុល្លារ នៅក្នុងភូមិដំណាក់ ឃុំពេជ្រសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ កំពុងតែលួចលាក់បើកលេងយ៉ាងសប្បាយអឺងកង ដោយមិនខ្វល់ពីទោសទណ្ឌបន្តិតណទាល់តែសោះ(ពោល)លោកជា សុផាត កែ អធិការស្រុកកោះអណ្ដែត បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខានតែបាន។

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហានជននៅបក្នុងភូមិដំណាក់ ឃុំពេជ្រសារ ស្រុកកោះអណ្ដែត  បានលើកឡើងថា មូលហេតុ ដែលអស់លោកជា សុផាត  បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែងជល់មាន់ដី ខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងជល់មាន់ដី ខាងលើនេះ សង្ស័យជាឆ្នាំងបាយ  របស់លោកជា សុផាត ទេដឹង? ទើបបានជាលោកជា សុផាត  រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋស្នើសុំដល់ឧត្តមសេនីយ៍ទោ ឈាន ផាន់ណារ៉ាស្នងការដ្ឋាននគរបាលខេត្តតាកែវមេត្តាចាត់មន្ត្រីជំនាញចុះបង្រ្កាបក្នុងករណីខាងលើដោយក្តីអនុគ្រោះ

អង្គភាពសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *