ឯកឧត្តម ស សុខា ប្រគល់អំណោយ និងរៀបចំអាហារសាមគ្គីជូនកុមារនៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់..!!!

បន្ទាយមានជ័យ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកុមារា កុមារី នៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ។ អំណោយដែលឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១២ ៧០០ ០០០(ដប់ពីរលានប្រាំពីរសែន)រៀល អង្ករ ចំនួន ២តោន អាវសិស្ស ចំនួន ១២៦កំប្លេ មី ចំនួន ៥កេសធំ ត្រីខកំប៉ុង ចំនួន ១០កេសធំ ទឹកសូរ៉ាស ចំនួន ២០កេស ទឹកក្រូច ចំនួន ២០កេស ទឹកផ្លែឈើ ចំនួន ២០កេស ទឹកបរិសុទ្ធ ចំនួន ៥០កេស និងគ្រឿងបំពងសំឡេង ចំនួន ១ឈុត។ ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គីជូនកុមារក្នុងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ទទួលទានជួបគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *