ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ………………

ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% លើថ្លៃសិក្សា ចំនួន ៣០កន្លែង ដល់សិស្សមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ។ អាហារូបករណ៍ទាំង ៣០កន្លែងនោះ រួមមាន ៖ ២០កន្លែង នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ និង ១០កន្លែងទៀត នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សាខាក្រុងព្រៃវែង ក្នុងក្រុងព្រៃវែង ។ ✍️ ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។ ✍️ ទីតាំងសិក្សា – សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង – សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សាខាក្រុងព្រៃវែង ខេត្តព្រៃវែង ។ ✍️ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។

You might like

Leave a Reply

Your email address will not be published. Required fields are marked *