ជនសង្ស័យ៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង..!!!

ភ្នំពេញ៖ នៅថ្ងៃទី១១ខែ​ ធ្នូ​ ឆ្នាំ២០២២ វេលាម៉ោង ១៧និង​ ៣០​ នាទីល្ងាច កំលាំងជំនាញខណ្ឌឬស្សីបានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរអោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ផ្លូវបេតុង​ ក្រុមទី១០​ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ រួមមាន៖ ១.ឈ្មោះ កែវ ចៀន ភេទ​ស្រីអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ២.ឈ្មោះ ហ៊ន់ ស្រីយ៉ា ភេទ​ស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ៣.ឈ្មោះ មឿន ដារ៉ា ភេទ​ប្រុសអាយុ៣៥ឆ្នាំ ជជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ៤.ឈ្មោះ ពិន ប៊ុនតោ ភេទប្រុស ជនជាតិខែ្មរ អាយុ៣៣ឆ្នាំ មុខរបបមិនពិតប្រាកដ ។ ៥.ឈ្មោះ ហ៊ន់ ស្រីជា ភេទ​ស្រី អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ។ ៦.ឈ្មោះ គឹម យឿង ភេទ​ប្រុសអាយុ ២៨ឆ្នាំ ជជនជាតិខ្មែរ.មានមុខរបរមិនពិតប្រាកដ។ ៧.ឈ្មោះ ផេង ឌីណា ភេទ​ប្រុសអាយុ ៣១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ​បន្ទប់ជួលគ្មានលេខ​ ផ្លូវបេតុង​ ក្រុម​ទី១០ ​ ភូមិ​សាមគ្គី សង្កាត់ឫស្សីកែវ​​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ក្នុងការបង្ក្រាបសមត្ថកិច្ចដកហូតសម្ភារមាន៖ ១.ឧបករណ៍ប្រើប្រាស់មួយចំនួន ២.ទូរស័ព្ទ ០៤គ្រឿង ឈ្មោះ ហ៊ន់ ស្រីជា ទូរសព័្ទម៉ាក Mi លេខ ០៧០ ៧៧៨ ៣៧១ ពណ៍ខ្មៅ ឈ្មោះ គីម យឿង ទូរស័ព្ទម៉ាក Oppo លេខ ០៧១ ៣៤២៧៩០៩ ពណ៍ខ្មៅ ពិន ប៊ុនតោ ម៉ាក Samsung គ្មានសុឹម ពណ៍ទឹកមាស មឿន ដារ៉ា ទូរស័ព្ទម៉ាក China Mobile គ្មានសុឹម ពណ៍ទឹកមាស ១.ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១៨ កញ្ចប់តូច។ ២.ប្រាក់ចំនួន ១៨០០០៛ (មួយមុឺនប្រាំបីពាន់រៀល) ។ បច្ចុប្បន្នជន÷សង្ស័យទាំង៧.នាក់ខាងលើត្រូវបានកំលាំងជំនាញខណ្ឌឬស្សីកែវកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *