លោក ឧត្តមសេនីយ៍ ត្រីអ៊ុី ចំរើន.នាយប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនរអន្តរជាតិប៉ោយប៉ែត បានចូលរួមថវិកាចំនួន១០.០០០០០០(ដប់លាន រៀល )ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់..!!!

បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អ៊ុី ចំរើននាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន ចូលរួមថវិកាចំនួនចំនួន ១០.០០០០០០(ដប់លាន រៀល)ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាលក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងអំណរព្រះគុណ សម្ដេចសង្ឃ នៃគណៈសង្ឃមហានិកាយ និងអរគុណដល់សប្បុរសជននានា ដែលចូលរួមឧបត្ថម្ភស្បៀង ព្រមទាំងថវិកាដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨ភាគរយ ស្មើនឹង ប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ និងអ្នកទីទ័លផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារសម្រាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *