សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរ ទិវាពិភពលោក សង្រ្គោះបឋម ក្រោមប្រធានបទ ”ការរៀនវិជ្ជាសង្រ្គោះ បឋមពេញមួយជីវិត”

ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដោយមានការ ចង្អុលដឹកនាំពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិកា រសាខាកាកបាទ ក្រហមកម្ពុជា ខេត្តប៉ៃលិន សមាជិកាគណៈ កម្មាធិការសាខា  មន្រ្តីប្រតិបត្តិសាខា បានប្រារព្ធពិធីអបអរសាទរ ទិវាពិភពលោក សង្រ្គោះបឋម ក្រោមប្រធានបទ ” ការរៀនវិជ្ជាសង្រ្គោះ បឋមពេញមួយជីវិត”  ក្រោមអធិបតីភាព លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិកាសាខា កម្មវិធីនេះផ្ដោតទៅ លើការបណ្តុះបណ្តាលមូលដ្ឋាន ស្តីពី ប្រវត្តិចលនាកាក បាទក្រហម អឌ្ឍចន្ទក្រហម  តួនាទីភារកិច្ចរបស់យុវជន និង វិជ្ជាសង្រ្គោះបឋម រយៈពេល ១ថ្ងៃពេញ ជូនដល់ មន្ត្រីនៃមន្ទីរ អង្គភាពជុំវិញខេត្ត ចំនួន ២៥ នាក់ (ស្រី ០៩នាក់) និង យុវជនសាខាកាក បាទក្រហមកម្ពុជា ខេត្តប៉ៃលិន ទើបជ្រើសរើសថ្មី នៃវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ចំនួន ២៥នាក់(ស្រី ១៣នាក់) សរុបរួមចំនួន ៥០ នាក់ ស្រី ២២ នាក់បានប្រារព្ធធ្វើ នៅសាលប្រជុំ ស.ស.យ.ក. ខេត្តប៉ៃលិន។

លោកជំទាវ ពៅ សុខ បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើ ពីសំណាក់លោក ជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈ កម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដល់សិក្ខាកាមអោយយក ចិត្តទុកដាក់និងសិក្សា នៅវគ្គនេះ អោយបានយល់ ដឹងច្បាស់លាស់ពីប្រវត្តិ ចលនាកាកបាទក្រហម និង វិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមានសារៈ សំខាន់បំផុតអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺ ចាប់របស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ផ្សេងៗ បាន មុនពេល ឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការ សង្គ្រោះក្នុងបរិបទ ជំងឺកូវីដ១៩ ។

លោកជំទាវបានបន្តថា កាកបាទក្រហមកម្ពុជា បានខិតខំបណ្តុះបណ្តាល និងផ្សព្វផ្សាយ វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន គឺជាការងារមួយជួយ សម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ និង ជួយសង្គ្រោះបានទាន់ ពេលវេលា។ (វិជ្ជាសង្គ្រោះ បឋមជាមូលដ្ឋាន) ផ្តល់សេវា និង ការផ្ទេរចំណេះដឹង ជំនាញឥរិយាបថ ដើម្បីយកទៅ ប្រើប្រាស់ឲ្យសម ស្របទៅនឹងធនធាន នៅក្នុងសហគមន៍។

ដើម្បីលើកកម្ពស់ ការយល់ដឹងស្តីពី វិជ្ជាសង្គ្រោះបឋម និងផ្សព្វផ្សាយឲ្យ បានទូលំទូលាយ ក្នុងគោលដៅជួយ សង្គ្រោះជីវិតពេល មានគ្រោះថ្នាក់ និងជំងឺផ្សេងៗ  និងជួយសម្រួល ដល់គ្រូពេទ្យងាយព្យាបាល។

វគ្គបណ្តុះបណ្តាល បានបញ្ចប់នៅវេលាម៉ោង ៤ និង៥៥ នាទីរសៀល ក្រោមអធិបតិភាព លោកជំទាវ ពៅ សុខ អនុប្រធាន អចិន្ត្រៃយ៍គណៈ កម្មាធិកាសាខា ក្នុងកម្មវិធីបិទវគ្គសិក្សានេះ លោកជំទាវបានសម្តែង នូវការកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការបញ្ចប់ វគ្គសិក្សានាថ្ងៃនេះ លោកជំទាវ បានថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅបំផុត ចំពោះមន្រ្តី នៃមន្ទីរ-អង្គភាពនានាជុំវិញ ខេត្តដែលចំណាយ ពេលវេលាដ៏មានតម្លៃចូល រួមវគ្គបណ្តុះបណ្តាល រយៈពេលពេញ ១ថ្ងៃ។

លោកជំទាវបាន មានមតិផ្តាំផ្ញើដល់ សិក្ខាកាម ជាពិសេសក្មួយៗយុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រនៅ សាលាដើម្បីជាទំពាង ស្នងឬស្សី បណ្តុះគំនិតអោយ ចេះស្រលាញ់ការងារសង្គម ធ្វើជាយុវជនគំរូល្អ ត្រូវជៀសវាង អោយឆ្ងាយនូវទង្វើមិន គម្បីនានាដែលសង្គម ស្ពប់ខ្ពើម ត្រូវយកចំណេះវិជ្ជា ដែលបានសិក្សានេះ យកទៅចែករំលែង បន្តដល់សិស្សានុសិស្ស មិត្តភក្តិ បងប្អូនបន្តទៀត ។ ក្នុងឱកាសនេះ លោកជំទាវ បានប្រគល់ វិញ្ញាបនបត្របញ្ចាក់ការសិក្សា ជូនដល់សិក្ខាកាម ចំនួន ៥០នាក់។ កម្មវិធីនេះបញ្ចប់ដោយ ជោគជ័យក្នុងស្មារតីសាមគ្គីភាព មិត្តភាព ល្អប្រសើរ ៕ ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *