អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទាំងពីរគណៈ បានយាងដង្ហែអង្គ កឋិនទានទៅកាន់ វត្តពោធិ៍រៀង..!!!

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទាំងពីរគណៈ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ប៉ោយឈិនឡុង ឯកឧត្ដម លី រដ្ឋា ឯកឧត្ដម ស៊ុង ប៊ុនថុង ឯកឧត្ដម សាប់ តារា ឯកឧត្ដម ជួប រ៉ាឌូ ឯកឧត្ដម ឃ្លៃឃ្លី ឯកឧត្ដម តាន់ វណ្ណនី ឯកឧត្ដម ចួន ចេង ព្រមទាំងសហការីបានយាង និងអញ្ជើញដង្ហែ អង្គកឋិនទានទៅ កាន់វត្តពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងឱកាស ប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែនសព្វ ព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយ យ៉ាងក្រៃលែងចំពោះវត្តមាន  ព្រះមេគណ ខេត្តគណៈធម្មយុត្តិកនិកាយ ព្រះអនុគណ ព្រះចៅអធិការ  លោកអាចារ្យ គណៈកម្មការ  អជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ ក្មេងចាស់ប្រុសស្រីបាន រួមគ្នាទទួលស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាង កក់ក្ដៅបំផុត ប្រកបដោយ សេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម។

ព្រះចៅអធិការបាន ប្រទាននូវព្រះឱវាទ ដល់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឯកឧត្តម លោកជំទាវ និងពុទ្ធ បរិស័ទអោយចូលរួម ជួយជ្រំជ្រេងតម្កុំតម្កើង ដើរតាមលំអានព្រះ ពុទ្ធសាសនាដើម្បីបាន ជាប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើន ដល់ខ្លួនយើងផង ដល់សង្គមជាតិផង និងកូនចៅខ្មែរតទៅ អនាគតផង។

នាឱកាសនោះដែរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែនសព្វ ព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយ យ៉ាងក្រៃលែងចំពោះ វត្តមានព្រះសង្ឃ លោកអាចា្យ គណៈកម្មការ ឯកឧត្ដម លោកជំទាវ និងប្រជាពុទ្ធបរិស័ទ បានរួមសាមគ្គីគ្នាធ្វើ បុណ្យកឋិនទាន ជាពិសេស អ្នកអង្គម្ចាស់សព្វ ព្រះទ័យជ្រះថ្លា និងសោមនស្សរីក រាយយ៉ាងពន់ពេក ចំពោះទឹកព្រះទ័យដ៏ បវរថ្លៃថ្លារបស់ព្រះ មេគណខេត្ត និងព្រះថេរានុថេរៈគ្រប់ ព្រះអង្គហើយបានថ្វាយ ប្រគេនគ្រឿង បរិក្ខាកឋិនទាន និងចតុបច្ច័យមួយ ចំនួនដល់ព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សារនាអារាម វត្តនោះផងដែរឆ្លៀត ក្នុងឱកាសនោះអ្នក អង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែននិងសហការី បាននាំយកនូវព្រះអំណោយ ដ៏ថ្លៃថ្លាចែកជូនដល់ លោកយាយលោក តាចាស់ជរា ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ថ្នាំពេទ្យមួយកញ្ចប់ និងថវិការមួយចំនួនតាងនាម អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន ជាពុទ្ធសាសនូ បត្ថម្ភក៍មួយរូប សូមឧទ្ទិសមហា បុណ្យកុសលថ្វាយចំពោះ ព្រះរាជវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្ស គ្រប់ព្រះអង្គ សូមព្រះរាជវិញ្ញាណក្ខន្ធ ព្រះអង្គបានយាងទៅកាន់ ស្ថានសួគ៌សោយសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមលើកហត្ថា ប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតន ត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំង ឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជា នុរាស្ត្រគ្រប់រូបសមប្រកប តែនឹងសេចក្តីសុខសេចក្តីច ម្រើនរុងរឿងរួចចាក ផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតាទាំងពួង សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្ដីសិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូន ប្រជានុរាស្ត្រខ្មែរគ្រប់ ស្រទាប់វណ្ណះ រកទទួលទានមាន បានគ្រប់ក្រុមគ្រួសារ។

ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមអោយប្រជាពុទ្ធ បរិស័ទទាំងអស់សូមមាន សាមគ្គីភាព ភាតរភាពចេះ ជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុង មួយដើម្បីចូលរួមជួយ ថែរក្សាការពារ ព្រះពុទ្ធសាសនា  កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរ ដ៏បវរមួយនេះអោយ បានរុងរឿង ឋិតថេរចេកាលជា និច្ចនិរន្តរន៍តទៅ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *