សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ អភិបាលខេត្តបាត់ដំបង និងប៉ៃលិន ពន្លឿននីតិវិធី បែងចែ កភូមិ សាស្ត្រ ព្រំប្រទល់ រវាង ខេត្ត ទាំងពីរ យ៉ាងយូរ ២ សប្តាហ៍

(ភ្នំពេញ)៖ ប្រមុខនៃរាជ រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១៧ ខែតុលា ឆ្នាំ ២០២២ នេះក្នុងឱកាស ដែល សម្តេច បាន អញ្ជើញ ជា អធិបតី ក្នុង ពិធី ប្រគល់ សញ្ញាបត្រ ជូន និស្សិត សាកលវិទ្យាល័យ ជាតិ គ្រប់គ្រង (NUM) ចំនួន ៦,៤១១ នាក់ នារី ៣,៥៦០ នាក់ ។ សម្តេច តេជោ ហ៊ុន សែន បាន បញ្ជា ឱ្យ អភិបាលខេត្ត បាត់ដំបង និង ខេត្ត ប៉ៃលិន ត្រូវ ពន្លឿ ននីតិវិធី បែងចែ កភូមិ សាស្ត្រ ព្រំប្រទល់ រដ្ឋបាល រវាង ខេត្ត ទាំង ពីរ ឱ្យបាន ច្បាស់លាស់ ដើម្បី ផ្តល់ ភាពងាយស្រួល ដល់ ប្រជាពលរដ្ឋ មាន សិទ្ធិ ស្របច្បាប់ លើ ទីតាំង ដែល កំពុង រស់នៅ បច្ចុប្បន្ន ។

តាមរយៈប្រសាសន៍បញ្ជា! សម្តេចតេជោ ហ៊ុន សែន បាន ណែនាំ នាំ យ៉ាង ដូច្នេះ ថា ៖ « ខ្ញុំ និយាយ តាម ទូរស័ព្ទ ជាមួយនឹង អភិបាលខេត្ត បាត់ដំបង និង អភិបាលខេត្ត ប៉ៃលិន ថា ត្រូវ ដោះស្រាយ ឱ្យ ចប់ នូវ តំបន់ មួយ គ្រាន់តែ កែសម្រួល ព្រំប្រទល់ រដ្ឋបាល ធ្វើ ប៉ុន្មាន ជំនាន់ ហើយ ធ្វើ អត់ ចេញ អញ្ចឹង ទេ ម្សិលមិញ ខ្ញុំ បាន ផ្ញើ សារ ទៅ សុខ លូ បើសិន ២ អាទិត្យ ទៀត ធ្វើ មិន ចេញ ខ្ញុំ ចុះ ទៅ តែម្តង ព្រោះ វា មិនមែន កាត់ ដី ឱ្យ បរទេស ណា ភូមិ ហ្នឹង ជា ភូមិ ដែល បងប្អូន ធ្វើ សមាហរកម្ម ដែល ចេញមក ។

សម្តេច តេជោ ហ៊ុន សែន បាន ថ្លែងបន្តថា , ធ្វើ ប៉ុណ្ណឹង មិន ចេញ ហើយ ខ្ញុំ បាន ផ្ញើ សំលេង ទៅ សម្តេច ក្រឡាហោម ស ខេង ដើម្បី ធ្វើ ការងារ នេះ ឱ្យ ចប់ ប្រជាពលរដ្ឋ បាន អា ហ្នឹង គាត់ បាន កម្មសិទ្ធិ ដី ស្របច្បាប់ ឯកឧត្តម សុខ លូ និង បាន ស្រី មុំ ពីរ នាក់ ហ្នឹង បើ ធ្វើ មិនទាន់ ទេ ២ អាទិត្យ ទៀត ខ្ញុំ នឹង ចុះ ទៅ ហ្នឹង » ។

សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ ថា ការកំណត់ ព្រំដែន រដ្ឋ បាល រវាង ខេត្ត ទាំង ២ នេះ ឱ្យ ច្បាស់លាស់ គឺ ដើម្បី ផ្តល់ ភាពងាយស្រួល ដល់ ប្រជាពលរដ្ឋ ក្នុង ការចុះ ឈ្មោះ ឆ្នោត ជាពិសេស គឺ ផ្តល់ ភាពស្របច្បាប់ ក្នុង ការកាន់កាប់ ដីធ្លី ដល់ ប្រជាពលរដ្ឋ ដែល កំពុងតែ រស់នៅ តំបន់ នោះ ។

សម្តេច តេជោ ហ៊ុន សែន បាន ទម្លាយ ថា បញ្ហា ដែល មិនអាច កំណត់ ព្រំដែន រដ្ឋបាលរ វាង ខេត្តបាត់ដំបង និង ខេត្ត ប៉ៃលិន នៅក្នុង តំបន់ នោះ ឱ្យបាន ជាក់លាក់ ដោយសារតែ មាន អ្នកធំ មួយចំនួន មាន ដី នៅ កន្លែង នោះ ទើប ជា ហេតុនាំឱ្យ ពួកគេ ទាំងនោះ រារាំង រដ្ឋបាល ខេត្ត បាត់ដំបង កាត់ ដី តំបន់ នោះ ទៅ ឱ្យ ខេត្ត ប៉ៃលិន ។

ទោះជា បែប នេះ ក៏ដោយ ជាមួយគ្នា នឹង បញ្ជា នេះដែរ សម្តេច តេជោ ហ៊ុន សែន ក៏ សង្កត់ធ្ងន់ៗ ថា ៖ « អា ដី ស្វាយ លោក ឯង អត់ បាត់ ទៅ ណា ទេ កាត់ ដី ទៅ បាត់ដំបង គង់តែ ដី ខ្មែរ ដី នៅ ប៉ៃលិន គង់តែ ដី ខ្មែរ លោក ឯង ស៉ី ផលដំណាំ ទៀត ទៅ កុំ ចាំបាច់ ទៅ រារាំង គេ អញ្ចឹង ខ្ញុំ ស៊ើប ខ្ញុំ ដឹង តើ ស មូលហេតុ អី បាន រាប់ ឆ្នាំ ដោះស្រាយ វា មិន ចេញ » ។

សម្តេច តេជោ ហ៊ុន សែន ប្រកាស ដល់ លោក សុខ លូ អភិបាលខេត្ត បាត់ដំបង សូម កាត់ ដី ក្នុង ដែន រដ្ឋបាល របស់ ខ្លួន ជាប់ នឹង ខេត្ត ប៉ៃលិន ( តំបន់ សមាហរណកម្ម – អតីត សមរភូមិ ) ទៅឱ្យ រដ្ឋបាល ខេត្ត ប៉ៃលិន គ្រប់គ្រង វិញ ដើម្បី មាន ភាពងាយស្រួល យើង មិន អាច ធ្វើឱ្យ ប្រជាពលរដ្ឋ រស់នៅ ក្នុង ភាព មិន ច្បាស់លាស់ បាន នោះ ទេ ។ សម្តេច ព្រមាន ថា « បើ ចៅហ្វាយខេត្ត បាត់ដំបង ធ្វើ មិន កើត សម្តេច នឹង ចុះ ទៅ ខ្លួនឯង តែ ម្តង » ។

ដោយឡែក លោក សុខ លូ អភិបាល នៃ គណៈ អភិបាលខេត្ត បាត់ដំបង បាន ប្រាប់ សារព័ត៌មាន ថា , “ នៅ ថ្ងៃនេះ លោក បាន ណាត់ ជួប ពិភាក្សា ជាមួយ នឹង លោកស្រី អភិបាលខេត្ត ប៉ៃលិន ចុះ ពិនិត្យ ទីតាំង ផ្ទៃដី នេះ ដើម្បី ដោះស្រាយ កំណត់ ព្រំប្រទល់ រដ្ឋបាល រវាង ខេត្ត ទាំង ពីរ ឱ្យបាន ឆាប់រហ័ស តាម បទបញ្ជា ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច តេជោ ហ៊ុន សែន ។

លោក អភិបាលខេត្ត បានឱ្យដឹងថា តំបន់ តែ មិន ទាន់ កំណត់ ព្រំប្រទល់ រដ្ឋបាល នេះ សម្រាប់ ខេត្ត ប៉ៃលិន មាន ចំនួន ២ ស្រុក រួមមាន ៖ ស្រុក កំរៀង ជាប់ ជាមួយ ស្រុក សាលា ក្រៅ របស់ ខេត្ត ប៉ៃលិន និង ស្រុក សំឡូត ជាប់ ជាមួយ ក្រុងប៉ៃលិន សម្រាប់ ទំហំ ផ្ទៃដី នៅ តំបន់ នោះ គឺ មិន ទាន់ បញ្ជាក់ ពី តួលេខ ច្បាស់ នោះ ទេ ។

សម្តេច តេជោ ហ៊ុន សែន បាន បង្ហើប ហើយ គឺ មាន អ្នកធំ មាន ដី នៅ ម្តុំ នោះ ទើប ជា ច្រើន ឆ្នាំ ធ្វើការ មិន ចេញ ដូច្នេះ អ្នកធំ ណា ចាំមើល អភិបាលខេត្ត បាត់ដំបង និង លោកស្រី អភិបាលខេត្ត ប៉ៃលិន ជួប គ្នា ដោះស្រាយ បញ្ចប់ រដ្ឋបាល ដែនដី តើ មាន វត្តមាន អ្នកធំ នោះ ហ៊ាន ចេញ មក រារាំង ទេ បើ សម្តេច តេជោ មាន ប្រសាសន៍ ហើយ បើ ដី លោក ឯង នៅ ហ្នឹង ! នៅ ខេត្ត បាត់ដំបង ក៏ ដី ខ្មែរ នៅ ខេត្ត ប៉ៃលិន ក៏ ដី ខ្មែរ អ្នក ឯង មក បេះ ផ្លែស្វាយ អ្នកឯងបានតើ។ ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *