សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើជាផ្លូវការ អគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើជាផ្លូវការ អគារទំនើបហ្វឹកហាត់ បាញ់គ្រាប់ពិតអាវុធខ្លី និងសំណេះសំណាលជា មួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យ សភានគរបាលជាតិ នៅបណ្ឌិត្យ សភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជា បានធ្វើរបាយការណ៍ជូន សម្ដេចក្រឡាហោម និងអង្គពិធីថា អគារទំនើបហ្វឹកហាត់ បាញ់គ្រាប់ពិតអាវុធខ្លី ដែលសម្ដេចក្រឡាហោម បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃនេះ គឺជាអគារដែលទទួល សាងសង់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការ រងនគរបាលជាតិ ដោយចំណាយ ទឹកប្រាក់ជាង៦០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តមបន្តថាអគារនេះ ដំណើរការសាងសង់ រយៈពេលជាង៥ខែ លើទីតាំងអគារក្បាច់គុនចាស់ មានលក្ខណៈ ទំនើបស្របតាម ស្តង់ដារអន្តរជាតិ អាចហ្វឹកហាត់ បាញ់គ្រាប់ពិតបាន១០នាក់ ក្នុងមួយលើក ដោយមានប្រព័ន្ធ ការពារក្បាលគ្រា ប់ និងសំឡេងចេញក្រៅ ខណៈឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក៏ជួយឧត្ថម្ភអគារ ទទួលភ្ញៀវជាតិ អន្តរជាតិ និងការស្នាក់ នៅដែលចំណាយ ថវិកាជាង២លានដុល្លារ និងកំពុងដំណើរ ការសាងសង់នៅឡើយ។

អញ្ជើញមានប្រសាសន៍ សំណេះសំណាលទៅ កាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកអគារ ទំនើបហ្វឹកហាត់បាញ់ គ្រាប់ពិតអាវុធខ្លី ដែលប្រារព្ធពិធីសម្ពោធនា ថ្ងៃនេះថាជាសមិទ្ធ ផលថ្មីមួយទៀតសម្រាប់ បំពេញតម្រូវការបណ្ដុះ បណ្ដាលកងកម្លាំង នគរបាលជាតិ ឱ្យកាន់តែមាន គុណភាព និងមានសមត្ថភាព វិជ្ជាជីវៈច្បាស់លាស់ សម្រាប់ចេញទៅ បម្រើប្រទេសជាតិ និងប្រជាជន បន្ថែមលើមូលដ្ឋាននៃ ការបណ្ដុះបណ្ដាលផ្សេង ទៀតដែលមាននៅ បណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការ រងនគរបាលជាតិ ដែលបានចូលរួម ឧត្ថម្ភគាំទ្រដំណើរការ កសាងអគារទំនើប បាញ់គ្រាប់ពិតនេះ និងឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុដែល ជួយសាងសង់អគារ ទទួលភ្ញៀវជាតិ និងអន្តរជាតិ និងអគារស្នាក់នៅសម្រាប់ នគរបាលជាតិនៅ បណ្ឌិត្យសភានគរបាលកម្ពុជា។

ទន្ទឹមគ្នានឹងវឌ្ឍនភាព នៅបណ្ឌិត្យសភាន គរបាលកម្ពុជានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញការ កត់សម្គាល់ចំពោះ ភាពរីកចម្រើននៃ សាលានគរបាលជាតិ តាមបណ្ដាភូមិភាគនានា ពោលគឺបន្ទាប់ពី សម្ដេចបានអញ្ជើញ ចុះទៅដល់សាលាទាំងនោះ សម្ដេចសង្កេតឃើញថា លាសាលានគរបាលជាតិ ភូមិភាគនានាក៏កំពុងមានការអភិវឌ្ឍ ទាំងការសិក្សារៀនសូត្រ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអគារសិក្សា អគារស្នាក់នៅ ផ្លូវ និងប្រព័ន្ធលូ ដែលជាជំនួយឧត្ថម្ភ អភិបាលខេត្តពាក់ព័ន្ធ។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ ថាក្រសួងមហាផ្ទៃបានផ្ដល់ អាទិភាពដល់បណ្ឌិត្យ សភានគរបាលកម្ពុជា តាមរយៈការឧត្ថម្ភជា ច្រើនដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈសិក្សា និងហ្វឹកហាត់នានា ឱ្យស្របតាមតម្រូវ ការជាក់ស្ដែង និងបានផ្ដល់ការលើក ទឹកចិត្តដល់ថ្នាក់ដឹកនាំ និងគ្រូនគរបាលជាតិ  ទៅតាមរូបភាពផ្សេងៗ ដើម្បីលើកកម្ពស់ការងារ និងស្មារតីទទួលខុសត្រូវ ដោយសម្ដេចមានជំនឿ ថារាល់និស្សិត និងសិក្ខាកាមទាំង អស់នឹងក្លាយជា នគរបាលជាតិប្រកប ដោយសក្ដានុពល។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តមានប្រសាសន៍ គូសបញ្ជាក់អំពីការខិត ខំប្រឹងប្រែងប្រយុទ្ធ ប្រឆាំងនឹង គ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ ដែលជាប្រភព នាំឱ្យកើតមានបទ ល្មើសផ្សេងទៀតក្នុងសង្គម និងអាចឈានទៅ ពាក់ព័ន្ធដល់បទល្មើស សម្អាតប្រាក់ ដែលជាបទឧក្រិដ្ឋអន្តរជាតិ។ សម្ដេច បានសង្កត់ធ្ងន់ថាបញ្ហា ទាំងនេះទាមទារការ ចូលរួមឱ្យបានសកម្ម បំផុតពីគ្រប់ភាគី ក្នុងនោះក៏មានមន្រ្តី នគរបាលជាតិដែរ ដើម្បីកុំឱ្យបញ្ហាកាន់ តែធ្ងន់ធ្ងរនិងមិនអាច គ្រប់គ្រងបានដូចបណ្ដា ប្រទេសមួយចំនួន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *