ស​មាគម​​សម្ព័ន្ធសារព័ត៌ ​មានឯករាជ្យទទួល អំ​ណោ​យពីព្រះវិជ័យញាណ ​យុ​ង​ កុសល ​ព្រះចៅអ​ធិ​ការ វត្តកោះ​ប្រាក់ ស្រុក​កៀ​នស្វា​យ

(ខេត្តកណ្តាល)៖ កាលរសៀលថ្ងៃ ទី១៩ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគម សម្ព័ន្ធសារព័ត៌មាន ឯករាជ្យនិងក្រុមការងារ បានទទួលអំណោយ ដ៏ថ្លៃថ្លាពីព្រះវិជ័យញាណ យុង កុសល ព្រះរាជគណៈ ថ្នាក់កិត្តិយសនៃ ព្រះរាជាណាចក្រ កម្ពុជាព្រះធម្មធរ អនុគណស្រុកកៀនស្វាយ ព្រះនាយកពុទ្ធិក អនុវិទ្យាល័យ កោះប្រាក់ កៀនស្វាយ និងជាព្រះចៅអធិការ វត្តកោះប្រាក់ ស្ថិតនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្កាល សម្រាប់សមាគម បន្តចែកជូនដល់ ប្រជាពលរដ្ឋដែលជួប ការខ្វះខាតផ្នែកជីវភាព ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ជនពិការ និងជនងាយរងគ្រោះ ។ល។

សូមបញ្ជាក់ថា អំណោយដែល សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ទទួលបានពី ព្រះវិជ័យញាណ យុង កុសល នាឱកាសនោះរួមមាន អង្ករ ចំនួន ២តោន មី ចំនួន ២០កេស ស្ករស ចំនួន ២បាវ ទឹកស៊ីអ៊ីវ ចំនួន ២០យួរ ទឹកត្រី ចំនួន ២០យួរ គ្រឿងបាឡុង ចំនួន ៥កញ្ចប់ធំ ត្រីខកំប៉ុង ចំនួន ២០យួរ និងថវិកា ចំនួន២ ០០០ ០០០ (ពីរលាន)រៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *