សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី លទ្ធផលនៃការអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រប់ទម្រង់នៃអំពើ ជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារ ត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី លទ្ធផលនៃការ អនុវត្តយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រប់ទម្រង់នៃ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួត ពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស។

កិច្ចប្រជុំនេះមាន ការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការ នគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងរា ជធានីខេត្ត និងស្នងការនគរបាល រាជធានីខេត្ត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ វត្តមានឯកឧត្តម លោកជំទាវ ជាសមាជិកអង្គប្រជុំ និងសម្ដែងការកោត សរសើរចំពោះក្រុមការងារ អាជ្ញាធរ និងកងកម្លាំង សម្រាប់កិច្ចខិតខំ ប្រឹងប្រែងធ្វើឱ្យសម្រេច បានលទ្ធផលជាវិជ្ជមាន ក្នុងការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួត ពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ពិសេសធ្វើឱ្យបទ ល្មើសក្នុងសង្គមមានការ ថយចុះគួរកត់សម្គាល់។

ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ជាសមាជិកអង្គ ប្រជុំបានពិភាក្សា និងផ្ដល់យោបល់ សំខាន់ៗជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទ ពិសោធន៍នៃការអនុវត្ត កិច្ចប្រតិបត្តិការ និងលទ្ធផលនៃការ អនុវត្តយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រប់ទម្រង់នៃ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារ ត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស។  សេចក្ដីប្រកាសព័ត៌មាន មួយនឹងត្រូវបានចេញផ្សាយ ជូនសាធារណជន ក្រោយបញ្ចប់កិច្ចប្រជុំនេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *