កម្លាំងផ្នែកសឹករងភ្នំស្រុក នៅតែបន្តចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ..!!!

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី មិ ខ្លូត មេបញ្ជាការផ្នែកសឹករងភ្នំស្រុក បានចាត់តាំងលោក អនុសេនីយ៍ឯក សាំង កុសល មេបញ្ជាការរង ដឹកនាំកម្លាំង សហការជាមួយកម្លាំងសមត្ថកិច្ចចំរុះស្រុក ដឹកនាំរួមដោយ លោក​ ជូ​ បុត្រ​​ អភិបាលនៃគណៈអភិបាលស្រុក​ភ្នំស្រុក ចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិស្រះជីកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ គួរបញ្ជាក់ផងដែរថាស្រុកភ្នំស្រុក គឺជាស្រុកមួយដែលមានអាងស្តុកទឹកធំហើយទឹកច្រើន រួមផ្សំជាមួយទឹកភ្លៀងបន្តធ្លាក់ឥតឈប់ឈរផងនោះ ទើបបណ្តាលអោយមានទឹកជំនន់ ហូរកាត់ផ្លូវមួយចំនួនក្នុងភូមិសាស្រ្តស្រុកផងដែរ ហេតុដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នកូនចៅអោយបានខ្ពស់ ពេលដែលកំពុងមានជំនន់ទឹកភ្លៀងធ្លាក់ខ្លាំងជៀសវាងមានយថាហេតុណាមួយកើតឡើង ខណៈដែលភ្លៀងនៅបន្តធ្លាក់មកជាបន្តបន្ទាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *