រដ្ឋបាលខេត្តកែប បើកវគ្គបណ្តុះបណ្តាល តម្រង់ទិសក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ នៅព្រឹកនេះ

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកែប  បានរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល តម្រង់ទិសក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ នៃខេត្តកែប ក្រោមអធិបតី ភាព  លោកបណ្ឌិត  សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប ដោយមានការចួលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព  ជុំវិញខេត្ត លោកលោកស្រី ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតថ្មីជាច្រើនរូបផងដែរ។

សូមបញ្ចាក់ផងដែរថា ទូទាំងខេត្តកែប មានសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន ៣១រូប (ស្រី០៦រូប)   ក្នុងនោះមានសមាស ភាពមកពីគណបក្ស ប្រជាជនចំនួន២៩រូប និងគណបក្សភ្លើងទានចំនួន ០២រូប។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត កែប បានលើកឡើងថា ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី គឺតម្រូវឱ្យចូលរួមក្នុង វគ្គបណ្តុះបណ្តាលតម្រង់ ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិថ្មីរបស់ខ្លួន ដើម្បីសម្រួលដល់ ការងារនៅរដ្ឋបាលឃុំ សង្កាត់ឱ្យបានល្អប្រសើរ។

ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវគោរពតាម តួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តិ ដែលណែនាំសម្រាប់ រដ្ឋបាលឃុំ សង្កាត់ យកទៅអនុវត្ត ឱ្យបានពេញលេញ និងត្រឹមត្រូវ  ទោះជាលោក លោកស្រី ដែលបានជាប់ឆ្នោត មកពីគណបក្សណា មួយក៏ដោយ ចាំបាច់លោក លោកស្រី ត្រូវប្រកាន់ភ្ជាប់នូវគោល នយោបាយសុខសន្តិភាព ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន។

លោកបណ្ឌិត បានបន្ថែមទៀតថា លោក លោកស្រី ត្រូវមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា  និងច្បាប់ ដែលបានប្រគល់សិទ្ធិអំណាច ធនធាន និងការសម្រេចចិត្ត ក្នុងកិច្ចការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្រេចចិត្ត ក្នុងការអភិវឌ្ឍន៍ជូន ប្រជាពលរដ្ឋឱ្យបា នល្អប្រសើរ។

ម្យ៉ាងវិញទៀតមុខងារ និងធនធានជាច្រើន ត្រូវបានប្រគល់មករដ្ឋបាល ថ្នាក់ក្រោមជាតិ សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការបំពេញការងារ ជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ សេវាសាធាណៈអោយ ទាន់ពេលវេលា និងរហ័សនៅកំរិត រដ្ឋបាលនីមួយៗ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ ដែលនៅជិតបងប្អូនប្រជាពលរដ្ឋបំផុត។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលតម្រង់ ទិសដែលរៀបចំដោយ សាលាជាតិរដ្ឋបាល មួលដ្ឋាននៃក្រសួងមហាផ្ទៃនេះ ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់លោក លោកស្រី ជាសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបនឹងជាប់ឆ្នោតថ្មី ក្នុងអាណត្តិទី ៥នេះ ។ដូចនេះសូម លោក លោកស្រី ត្រូវយកចិត្តទុកដាក់ ស្តាប់គ្រូឧទ្ទេស ដើម្បីជាពុទ្ធិ ក្នុងការវត្តការងារ នៅរដ្ឋបាលរបស់ខ្លួន ប្រកបដោយឆន្ទៈ ការគោរពនូវតួននាទី ភារកិច្ច ឱ្យបានល្អប្រសើរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *