ល្បីទៀតហើយ ! បើកច្រកទ្វាអន្តរ ជាតិប៉ោយប៉ែត​ មន្ត្រីអន្តោប្រវេសន៍ ឃុបឃិតគ្នាប្រមូល លុយដាក់ខែ ពីក​ង់​បី​ឥណ្ឌា ម៉ូតូឌុប និងប្រ​ថា​ប់ ត្រាប័ណ្ណឆ្លងដែ​ន យកលុយពី​ជ​នបរទេស ដាក់ហោប៉ៅធ្វើព្រងើយ !!!

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីអន្តោប្រ​វេ​ស​ន៍ ប្រចាំកា​រនៅច្រកទ្វាអន្តរ ​ជាតិ​ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមាន​ជ័យ​​មួយចំ​នួន​ ឃុប​​ឃិតគ្នា​ប្រមូ​ល ​លុ​​យដាក់​ខែពីអ្នក ​​រ​ត់​កង់​​បីឥណ្ឌា​(PassApp) ម៉ូតូឌុប និងប្រ​ថា​ប់​ត្រាលើ ប័ណ្ណឆ្លងដែនយ​ក ​លុយ​​ពី​ជន​បរទេស ជាហេតុ​ធ្វើឱ្យពួក គា​ត់មិនសប្បាយចិត្ត។

ជាក់ស្តែងនាថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២២ មានស្ត្រីជនជាតិថៃ ២នាក់​ បានចូ​លមក ប្រទេសកម្ពុជា​ ប្រ​ថាប់​ត្រា​​​ត្រូវមន្ត្រី អន្តោប្រវេ​​សន៍តម្រូវ ​ឲ្យបង់​លុយ​​ នៅពេលអ្ន​ក សារព័ត៌មា​នសួរនាំថា បង់លុយ​ថ្លៃអ្វី មន្ត្រីអ​ន្តោប្រវេ​សន៍ ដែល​ប្រថាប់ត្រា​ឲ្យ​នោះឆ្លើយថា យកលុ​យតែជ​នបរទេសទេ ​សម្រាប់ខ្មែរអ​ត់​យ​ក​ទេ នៅពេ​លដឹងថា អ្ន​កសួរ​ជាអ្នកសារព័ត៌មាន ក៏ស្រា​​ប់តែ​និ​យាយ ប្រែក្រឡះ​​មក​វិញថា​ ជន​ជាតិ​ថៃ សុំដូរលុយ​រា​យទេតើ​ ។

ទោះ​យ៉ាង​​នេះក្តី​ភ្លាម ​នោះ​អ្នកសារព័ត៌មាន​ យើង​បា​នទៅតា​មសួរ នាំ​ជន​ជាតិ​ថៃ​ ដែ​លកំពុ​ងអង្គុយនៅ​ លើកង់​​បីឥណ្ឌា​(PassApp) បានឆ្លើយ​ថា (តម៉)ប៉ូលីសអ​ន្តោប្រ​វេ​ស​ន៍ យក​លុយក្នុ​ង១នាក់ ២០០បាត​ ស្មើជាង២ម៉ឺនរៀល ​ភ្លាមនោះអ្នករ​ត់កង់​​បី ឥណ្ឌាបានកេះមិន​ឲ្យ និ​យាយទៀតផង ទាំងនេះ​ជា​ហេតុធ្វើ​ឲ្យ ជនបរ​ទេសអាច​ មើល​ងាយដល់​ប្រទេ​ស រប​ស់​ខ្លួនដោ​យ​សា​រ តែមន្ត្រីមួយ​​​ចំនួន​តូច ស៊ីប្រាក់ខែរ​ដ្ឋលួ​ចរកក្រៅ​ ។

គួររំលឹកផងដែរថា ដោ​យសារតែការ​យក ​លុយ​ពីជ​នបរទេសនេះ កា​លពីពេលថ្មីៗកន្លង ​មកនេះជ​នជាតិ​ថៃ ​បា​នលើកគ្នាទៅ​​ សុំការអន្តាគមន៍​ពី​អគ្គ ​​កុងស៊ុល​កម្ពុជា ប្រចាំប្រទេសថៃ ស្នើសុំស្នាក់​នៅ បានរ​យ:ពេល ៦យ​ប់ ៧ថ្ងៃ និងសុំ​មិ​ន​ឲ្យលុយ​ថ្លៃ ប្រថាប់ត្រា​ទៀតផ​ង ពេលនោះ​អគ្គ កុង​ស៊ុលកម្ពុជា ​ក៏យល់​ព្រម​ហើយដែរ ។

យោងតាមប្រភព អ្នករ​​ត់​​ក​ង់​​បីឥណ្ឌា ​(PassApp​) និងម៉ូតូឌុប បាន​ឲ្យដឹងដែរថា ពួកខ្លួន​រត់ឈ្នួ​លនៅ ក្នុ​ង​បរិវេណមា​ត់ ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត បានដោយរលូនបែប នេះដោយ​សារប​ង់​លុយ ​ឲ្យ​មន្ត្រីអន្តោ​ប្រវេសន៍  ដោយមា​នជនស៊ីវិល​ ជាអ្នកប្រមូ​ល​ឲ្យរាល់ខែ​ សម្រាប់​កង់​​បីឥណ្ឌា​(PassApp) ក្នុង​១ខែយក​ជាង ២​​០០០បាត(ពីពាន់បាតប្រាក់ថៃ) ចំណែ​ក​ម៉ុតូឌុប​ប្រភេទ VIP ក្នុង​មួយខែ​ជាង​២០០០​បាត ​​(ពីពា​ន់បាតប្រាក់ថៃ) ធម្មតា១​​០​០០បាត (មួយពា​​ន់បាត​) ហើយក្នុងម្នា​ក់ៗត្រូវ មាន​វិទ្យុ​ទាក់​ទង​គ្រប់​គ្នា ម្យ៉ាងវិញទៀត​​​ហាម ប្រាប់អ្នកណា ​​ទាំងអស់ទៀតផង​ ។

ប្រភពដដែ​លបន្តថា អ្នករ​​ត់​​ក​ង់​​បី​ឥណ្ឌា ​​(PassApp​) ដែលត្រូវប​ង់លុយ​នោះ មានចំនួន​៨០គ្រឿង ម៉ូតូ​ក៏មា​ន ច្រើនតែ​​មិនចាំចំនួន ។ ពួកគាត់បន្តទៀតថា បើមិនបង់​លុយ​ទេគេ មិន​អនុញ្ញាត​ឲ្យរត់ ដឹកភ្ញៀ​វចេញ-ចូលមក ពី​ដីថៃឡើយ ថែម​ទាំងធ្វើ ទុក​បុកម្និញថែមទៀតផង ។ ហើ​យការរត់ឈ្នួល ​នោះទៀតសោធ ពេលខ្លះរួច​ខ្លួន ពេល​ខ្លះ​ចំ​និញបន្តិចបន្តូច ពេ​លខ្លះ​ខាត​ដោយ សារអ្នក​រត់​ច្រើន ណា​បង់​​ឲ្យប៉ូលី​ស ណា​ចាក់​ហ្គាស ណា​មួយ​ទៀត​ហូបខ្លួនឯង និងគ្រួ​សារកូនរៀនសូត្រ ។

បើតាមការលើក ឡើ​ងរ​បស់ម​ហាជនថា ការយ​កលុយនេះ ហា​ក់បី​ដូចជាខុសពី​ដែន ជំ​នាញរបស់ខ្លួន ព្រោះថានគរបាល ​អន្តោប្រវេ​សន៍មាន សិទ្ធិត្រឹមត្រួ​តពិនិត្យលើ ​ជនអន្តោប្រវេសន៍ ចុះហេតុអ្វី​នៅច្រក ​មួយនេះបែរជា​មាន កា​​រយកលុយ​ពី អ្នករ​​ត់​​ក​ង់​​បីឥ​ណ្ឌា ​(PassApp​) និង​ម៉ូតូឌុប ទៅវិញ ។ ដូច្នេះ​ស្នើ​ឲ្យថ្នាក់​ដឹកនាំ ពិសេ​ស​​លោ​​កឧត្តម​សេនីយ៍ត្រី​ អ៉ី ចំរើ​ន នាយប៉ុស្តិ៍នគរ​​​​បាលអន្តោ ​ប្រវេ​សន៍ច្រកទ្វាអន្តរ ជាតិ​ប៉ោយ​ប៉ែ​ត​ ធ្វើការពិនិត្យ​ទៅ លើ​​មន្ត្រីក្រោម ឱវា​ទផងទាន ! ព្រោះថាចាប់តាំ​ងពី​ ចាប់ផ្តើម​​បើក​ឲ្យ​ភ្ញៀវជាតិ អន្តរជា​តិចេញ-ចូល ​មកឃើញមា​​នរឿង​ មិនចេះចប់ និង​ពិសេសជៀ​សវាង ​កុំ​ឲ្យ​មាន​ការរិះគ​ន់ ពី​សំ​​ណាក់​ជនប​រទេស ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពយើង​មិនអាច​ សុំការពន្យល់ណាមួយ ពី​មន្ត្រីនគរបាលអន្តោ ​ប្រវេស​ន៍​ច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត ​បាននៅឡើយទេ ដោយខ​លទៅលោក សេម មករា ប្រធាន​សេនាធិ​ការ​​ នគរបាល​អន្តោប្រវេ​សន៍​ តាមរយ:លេខ ០99 499 696 នៅពេលចូល ​លោកសួរថាអ្នក​ណាគេ គ្រាន់​តែលឺថា អ្នក​សារព័ត៌មាន ក៏ស្រាប់តែ ​ថាច្រឡំលេខ ក៏ចុចបិទតែម្តង ​តែទោះ​យ៉ាងនេះក្តី អង្គភា​ព​យើង​រងចាំការ ប​ក​ស្រាយគ្រប់អ្នក​ពាក់ព័ន្ធ ទាំ​ងអស់រាល់ម៉ោងធ្វើការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *