ក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ក្រសួងការពារជាតិ ប្រចាំទិសទី២.៣.៤ យោធភូមិភាគទី៥ ចុះត្រួតពិនិត្យការងារបង្កបង្កើនផល ចិញ្ចឹមសត្វ និងការងារគ្រប់គ្រងជំនាញផ្គត់ផ្គង់រយៈពេល៩ខែ ឆ្នាំ២០២២..!!!

ខេត្តបាត់ដំបង÷លោកវរសេនីយ៍ឯក យ៉ែម ចាន់ធឿន មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥៣ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំជំនាញការិយាល័យទី៤ សហការជាមួយក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ក្រសួងការពារជាតិ ក្រុមការងារការិយាល័យទី៤ កងទ័ពជើងគោក និង ការិយាល័យទី៤ ប្រចាំទិសទី២,៣ និង៤ យោធភូមិភាគទី៥ ដឹកនាំដោយ លោក វរសេនីយ៍ឯក ឃុន ឌឹមសុធា បានអញ្ជើញចុះត្រួតពិនិត្យការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារផ្ទះបាយ និងការងារគ្រប់គ្រងជំនាញផ្គត់ផ្គងរយៈពេល០៩ខែ ឆ្នាំ២០២២ នៅតាមអង្គភាព ចំណុះកងពលតូចថ្មើរជើងលេខ៥៣ ។

លោកវរសេនីយ៍ឯក ឃុន ឌឹមសុធា ប្រធានក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ក្រសួងការពារជាតិ ប្រចាំទិស២.៣.៤ យោធភូមិភាគទី៥ បានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានជម្រុញការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីបំពេញបន្ថែមលើគោលរបបប្រចាំថ្ងៃរបស់យោធិន នៃកងពលតូចថ្មើរជើងលេខ៥៣។ លោកបានជម្រុញបន្ថែមទៀត ដល់បណ្តាអង្គភាព ត្រូវខិតខំដឹកនាំឲ្យដូចភ្លៀងរលឹមចំពោះការងារចិញ្ចឹមទ័ព និងរស់នៅស្អាត ហូបស្អាត ដើម្បីសុខភាពកងទ័ពអរគុណសន្តិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *