ល្បែងជល់មាន់ អាប៉ោង លេងក្នុងចំការកៅស៊ូ សមត្ថកិច្ច ចុះចាប់បាន មនុស្ស៤នាក់ និងមាន់ ៣ក្បាល

(ខេត្ត​ត្បូងឃ្មុំ) ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​សហការ​ជាមួយ​មូលដ្ឋាន​ឃុំ​កណ្តោលជ្រុំ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​១​ករណី នៅ​ចំណុច​ចំការ​កៅស៊ូ​ ខាងលិច​ភូមិ​អ​ណ្តូ​ត ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ។

មនុស្ស​៤​នាក់ ដែលត្រូវឃាត់ ខ្លួនរួមមាន ៖ ១. ​ឈ្មោះ រី សុខ​រ៉ា ភេទ​ប្រុស អាយុ​៣១ ឆ្នាំ​រស់នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ២. ​ឈ្មោះ អ៊ី យ៉ា​នី ភេទ​ប្រុស អាយុ​៥៨ ឆ្នាំ រស់នៅ​ភូមិ​ពន្លាក់ ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។ ៣.​ ឈ្មោះ សៀម សេត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​អណ្តោត ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ៤. ​ឈ្មោះ ស៊ុំ ជឿន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

ក្នុង​នោះ សមត្ថ​កិច្ច​ដក បានហូត​វត្ថុ​តាង ​រួម​មាន ៖ ហាន់​តោ​អាប៉ោង ​ចំនួន​០១​ផ្ទាំង តុ​ចំនួន​០១  កៅអី​ជ័រ​ចំនួន​០៨ ស៊ុំ​ក្រុងមាន់​ចំនួន​០៦ ​ស្បែកជើង​ចំនួន​០១​គូរ មាន់​ចំនួន​០៣​ក្បាល កន្ត្រក​ដាក់​មាន់​ចំនួន​០៦ ម៉ូតូ​ចំនួន​២៥​គ្រឿង ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១ ។

បច្ចុប្បន្ន មនុស្ស​ទាំង ៤នាក់ និង​វត្ថុ​តាង​ទាំងអស់ ​សមត្ថ​កិច្ច​បាន​នាំ​ យក​ទៅ​រក្សា​ទុក ​នៅ​អធិការដ្ឋាន ​នគរបាល​ស្រុក​ កណ្តោលជ្រុំ ដើម្បី​បន្ត​នីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *