ស្ត្រីពោះធំ៨ខែ ម្នាក់ហេតុតែក្រ ចេញពីផ្ទះទៅរាវខ្យង យកមកលក់ចិញ្ចឹ មក្រុមគ្រួសារ អកុសល ត្រូវរន្ទះបាញ់ស្លាប់ ពេលបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីវ័យកណ្តាលពោះ ធំ៨ខែម្នាក់ហេតុតែក្រ ចេញពីផ្ទះទៅរាវខ្យង យកមកលក់ ចិញ្ចឹមក្រុមគ្រួសារ តែអកុសលត្រូវ រន្ទះបាញ់ស្លាប់ ពេលបញ្ជូនយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច ផ្ទះជនរងគ្រោះ ពេលអង្គុយលាងខ្យង នៅក្នុង ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មន្ត្រីមូលដ្ឋានម្នាក់ បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ បាន លី ភេទស្រី អាយុ៤៤ឆ្នាំ សព្វថ្ងៃគាត់មាន ទម្ងន់៨ខែរស់នៅ ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ  ខេត្តបន្ទាយមានជ័យ។

ក្រុមគ្រួសារនេះ មានសមាជិកក្នុង គ្រួសារសរុបដល់ទៅ ៨នាក់ក្នុងនឡមាន ស្រី៤នាក់ គ្រួសារ១នោះ ក្រីក្រណាស់ ។

មន្ត្រីមូលដ្ឋានបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុ នោះស្ត្រីរងគ្រោះ បានចេញពីផ្ទះ ទៅរាវខ្យងយក មកលក់ក្រោយពីរាវ បានហើយយកខ្យង មកលាងទឹកនៅ ក្បែផ្ទះ ជនរងគ្រោះស្រប ពេលនោះស្រាប់តែ មានភ្លៀងធ្លាក់១មេ យ៉ាងធំលាយឡំនិង ខ្យល់កន្ត្រាក់ស្រាប់ តែរន្ទះបាញ់ចំស្រ្តីរង គ្រោះបណ្តាលឲ្យរបួងធ្ងន់ ពេលនោះក្រុមគ្រួសារ បានបញ្ជូនទៅ មន្ទីរមណ្ឌលសុខភាព ស្រុកម៉ាឡៃ ដើម្បីសង្គ្រោះបន្ទាន់ ដោយសារជនរង គ្រោះរបួសធ្ងន់ពេក គ្រូពេទ្យមិនអាច សង្ក្រោះបានក៏ស្លាប់ ក្នុងមន្ទីរពេទ្យតែម្តង។

សពជនរងគ្រោះ ត្រូវក្រុមគ្រួសារ ដឹកយកមកផ្ទះវិញ ដើម្បីចាត់ចែងធ្វើ បុណ្យទៅតាមប្រពៃណី។

ក្នុងនោះមន្ត្រីមូល ដ្ឋានបានធ្វើការ អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ក្នុងពេលមេឃភ្លៀង  មានខ្យល់កន្ត្រាក់ ផងត្រូវប្រមូលកូន ចៅរកកន្លែងជ្រក ដែលមានសុវត្តិភាព ព្រោះរន្ទះសព្វថ្ងៃ នេះកាចខ្លាំង ណាស់បាញ់ មនុស្សស្លាប់ងាយ ជាងបកចេកទៅទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *