យុទ្ធនាការចាក់ វ៉ាក់សាំង Pfizer បង្ការជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញ នៅតាមមណ្ឌល សុខភាព មន្ទីរពេទ្យបង្អែក ចំនួន ៧៦ កន្លែង ចាប់ផ្តើមពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី ១០ ខែមិថុនាឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ បានបើក យុទ្ធនាការចាក់ វ៉ាក់សាំង Pfizer បង្ការជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញ សម្រាប់គោលដៅ ជម្រើស នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ចំនួន ៧៦ កន្លែង ចាប់ផ្តើមពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ។

ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងPfizer បង្ការជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញ នេះ លោកអ៊ុំ រាត្រី បានមានប្រសាសន៍ ថាក្រុមគ្រូពេទ្យខេត្ត បានចាប់ផ្តើម ចាក់វ៉ាក់សាំងPfizer បង្ការជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាជន ដែលមានអាយុ ចាប់ពីអាយុ១៨ឆ្នាំ ឡើងពិសេស ៦០ឆ្នាំ មានអត្តភាពមុនគេ ដែលបានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី៤ រួចរាល់ ហើយមាន គម្លាតយ៉ាងតិច ៣ ខែឡើង តាមគោល ការណ៍ស្ម័គ្រចិត្ត ។

លោកអ៊ុំ រាត្រី បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងបន្ត ទៀតថាការចាក់វ៉ាក់ សាំងPfizer បង្ការ ជំងឺកូវីដ-១៩ ដូសទី៥ ដូសជំរុញនេះ នឹងត្រូវចាក់តាម ពេលវេលា និងទីកន្លែងដែលបាន កំណត់គឺពេលព្រឹក ចាប់ពីម៉ោង ៧និង៣០ ដល់ម៉ោង ១១និង៣០ ថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ១៤និង០០ ដល់ម៉ោង ១៦និង០០ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ចំនួន ៧៦ កន្លែងទូទាំង ក្រុង ស្រុក ទាំង៩ ក្នុងទីរួមខេត្ត បន្ទាយមានជ័យ។

ក្នុងនោះលោក អ៊ុុំ រាត្រីបាន ថ្លែងអំណរគុណចំពោះ សម្ដេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល សម្ដេច តែងតែ គិតគូរ ពី សុខទុក្ខ របស់ ប្រជាពលរដ្ឋ  តាមរយៈ ការផ្តល់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ ១៩ សម្រាប់ ដូ ស ទី ១ រហូតដល់ដូ សទី៥ជាដូ ស ជំរុញ។

ក្នុងនោះលោកអ៊ុំ រាត្រី បាន វាយតម្លៃ ខ្ពស់ ចំពោះ លទ្ធផល ដែល រដ្ឋបាលខេត្ត បន្ទាយមានជ័យ សម្រេចបាន ក្នុង ផែន ការ ចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋ ក្នុង ខេត្តបន្ទាយមានជ័យ ស្របតាម គោលនយោបាយ របស់ រាជ រដ្ឋាភិបាល កម្ពុជា ក្រោម ការដឹកនាំ របស់ សម្ដេច តេ ជោ ហ៊ុន សែន ក្នុងការ ដឹកនាំ រៀបចំ ផែនការ និង ដាក់ចេញ នូវ អភិក្រម ផ្កា រីក ក្នុង ការចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋ រហូត សម្រេចបាន លទ្ធផលល្អឥតខ្ចោះនៃ ផែនផែន។

លើសពីនេះ ទៅទៀតលោក អ៊ុំ រាត្រី បាន អំពាវនាវ ដល់ រដ្ឋបាល ខេត្ត នឹង បន្ត ជំរុញ អាជ្ញាធរ មូលដ្ឋាន បន្ត ចុះ ផ្សព្វផ្សាយ ដល់ បងប្អូន ប្រជាពលរដ្ឋ ដែល មិនទាន់ បានមក ទទួល វ៉ាក់សាំង ការពារ ជំងឺ កូ វីដ .១៩ ដោយ មូលហេតុ ចំណាកស្រុក ឬ មូលហេតុ ផ្សេងៗ ទៀត ឲ្យ មក ទទួល វ៉ាក់សាំង ឲ្យ បាន គ្រប់ៗ គ្នា និង បន្ត រក្សា អនុវត្ត វិធានការ នូវ កាតព្វកិច្ច ឲ្យបានខ្ចប់ខ្ជួនរបស់ខ្លួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *