លោកឈឹមសារឿន ហៅចិនខ្មៅ ចាក់ដីលប់ប្រឡាយ ទឹកហូរជំនាន់បារាំង តាំងពីឆ្នាំ២០១៦ មិនអស់ចិត្តចាក់ដីលប់ ប្រឡាយបន្តនៅ ខាងជើងផ្សារចិនខ្មៅ ទៀត ត្រៀមអង្កន់ ដីល្វេងលក់

(ខេត្តបន្ទាយមានជ័យ)៖ លោកឈឹមសារឿន ហៅចិនខ្មៅ ម្ចាស់ផ្សារចិនខ្មៅ មានអំណាចខ្លាំងម៉ែន បាក់ដីលប់ប្រឡាយទឹក ហូរជំនាន់បារ៉ាំងដែល ហូរចាក់ទៅប្រឡាយ តាផាន់ តាំងពីឆ្នាំ ២០១៦ ខាងត្បូងផ្សារចិនខ្មៅ រាប់រយម៉ែត្រ មិនអស់ចិត្ត មកដល់សព្វថ្ងៃនេះ កំពុងចាក់ដី លប់ប្រឡាយទឹកនៅខាងជើងជាប់និងផ្លូវរថភ្លើង បន្តទៀត ប្រឡាយនេះ ហូរចូលស្រែរបស់ ប្រជាកសិករ នៅខាងកើតផ្សារ ចិនខ្មៅ ត្រៀមអង្កន់ ដីល្វេងលក់ ធ្វើឲ្យផលប៉ះពាល់ ការខ្វះទឹកធ្វើស្រែរបស់ ពួកគាត់ខ្លាំងណាស់ ព្រោះប្រឡាយទឹកនេះ វាមានសារៈ សំខាន់ណាស់ របស់ប្រជាពលរដ្ឋ មានចំនួន១២៣គ្រួសារ ក្នុង៤ភូមិ មានភូមិ ព្រះពន្លា ភូមិព្រៃឬស្សី ភូមិតាទុង និងភូមិកោះ ពងសត្វ ក្នុងសង្កាត់ព្រះពន្លា ។

គួរបញ្ជាក់ផងដែរ ថាប្រឡាយដែល លោកឈឹមសារឿន ហៅចិនខ្មៅ ចាក់លប់ត្រៀមអង្កន់ ដីល្វេងលក់នោះជា ប្រចាស់ដែលមាន តាំងពីជំនាន់បារាំងមកម្លេះ ហើយដាក់លូមុខកាត់ តូចជំនួសវិញធ្វើឲ្យ មេទឹកហូរមកពីលើ មិនអាចហូរមក ដល់ស្រែគាត់បានឡើយ។

ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកតំណាងឲ្យ ប្រជាពលរដ្ឋទាំង ១២៣គ្រួសារនោះ បាននិយាយថា ប្រជាពលរដ្ឋធ្វើ ស្រែខាងកើតផ្សារចិនខ្មៅ និងជាប់និងស្ពានតាផាន់ រាប់រយហិកតាឯណោះ រំពឹងលើប្រឡាយខាងកើត ស្ពានតាផាន់ហូរកាត់ ទៅស្ពានតាប៉ក់តាំងពី ជំនាន់បារ៉ាំងមកម្លេះ ព្រោះប្រជាពលរដ្ឋ ធ្វើស្រែនៅខាងកើតផ្សារ ចិនខ្មៅនិងជាប់ស្ពាន តាផាន់ទាំង៤ភូមិនេះ គាត់បានបូមទឹកពី ប្រឡាយមេនេះមក ដាក់ស្រែគាត់ទាំង ខែប្រាំងនិងវស្សា ជារៀងរាល់ឆ្នាំមកម្លេះ។

លោកបានបញ្ជាក់ ទៀតថាស្រាប់តែ ឆ្នាំ២០១៦ នោះលោកឈឹមសា រឿនហៅចិនខ្មៅ ចាក់ដីលប់ប្រឡាយនេះ ចង់អស់ទាំងស្រុង ហើយរហូតបន្ត ចាក់លប់ប្រឡាយនៅ ខាងជើងផ្សារចិនខ្មៅ ជាប់និងផ្លូវរថភ្លើងជិត អស់ទៀតហើយបាន ដាក់លូមុខកាត់តូច មកជំនួសវិញធ្វើឲ្យទឹ កមិនអាចហូរ ចូលមកប្រឡាយ មេស្តុបទឹកបាន។

លោកបានបានបញ្ជាក់ ទៀតថាប្រឡាយដែល លោកចិនខ្មៅចាក់ លប់សព្វថ្ងៃនេះនៅចំណុច ខាងជើងផ្សារចិនខ្មៅ ជាប់និងផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយនានជ័យ ដែលមានទទឹង ប្រហែល២០ម៉ែត្រ និងបណ្តោយរាប់ ១០០ម៉ែត្រឯណោះ។

លោក ឈឹម សារឿន បានមានប្រសាសន៍ ថាការអភិវឌ្ឍន៍ លំនៅដ្ឋាននៅ កន្លែងណាមួយនោះ វាតែងតែមានការ ប៉ះទង្គិចគ្នារវាងអ្នក អភវឌ្ឍន៍និងប្រជាពល រដ្ឋជាសមិនផុតពី ការមានទំនាស់ នោះឡើយ។

តែប្រជាពលរដ្ឋវិញ មិនអាចឲ្យលប់ ប្រឡាយមេនោះបន្តទៀត បាននោះទេព្រោះវាជា បេះដូងរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត ព្រះពន្លានេះត្រូវការ ទឹកខ្លាំងជាចាំបាច់ ណាស់សំរាប់ធ្វើ ស្រែរបស់ពួកគាត់។

និយាយរួមប្រឡាយព័ទ ជុំវិញផ្សារចិនខ្មៅនោះ គាត់ចាក់ដីលប់អស់ហើយ ចំណែកអាចម៍ដឹក យកមកចាក់លប់ ប្រឡាយនោះដឹកចេញ ពីវាលស្រែខាងកើត ផ្សារចិនខ្មៅរណ្តៅធំ ជំរៅចង់ស្មៅ២ម៉ែត្រ ដូចរន្ធចាយខំ រដូវវស្សាឆ្នាំនេះនិង អាចមានមនុស្សស្លាប់ ដោយសារទឹកក្នុងរណ្តៅនេះ ជាមិនខាន ព្រោះអត់មានរបង ព័ទជំវិញរណ្តៅ ប្រជាកសិករមកធ្វើ ស្រែនៅចំណុចនេះ សូមប្រុងប្រយ័ត្នឲ្យ មែនទែនអាចធ្លាក់ចូល រណ្តៅនេះស្លាប់ ជាយថាហេតុបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *