លោកវរសេនីយ៍ឯក ស៊ី ឌីអធិកានគរបាលក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងជិៈម៉ូតូបង្ហោះតាមផ្លូវសាធារណៈ និងកែច្នៃស៊ីម៉ាំងខុសបច្ចេកទេសនិងលឺសំឡេងខ្លាំងជិៈម៉ូតូរេពេញផ្លូវត្រូវបានឃាត់ខ្លួន១៤នាក់ !!!

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ស៊ី ឌី អត់ធិការនគរបាលក្រុងសិរីសោភ័ណ បានឃាត់ខ្លួនក្មេងទំនើង១៤នាក់ ដែលជិៈម៉ូតូបង្ហោះ កែច្នៃស៊ីម៉ាំងបំពងសំឡេងខ្លាំងខុសបច្ចេកទេសនិងជិៈម៉ូតូរេពេញផ្លូវ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩ព្រឹកដល់ម៉ោង០៥ល្ងាច ។
លោកវរសេនីយ៍ឯក ស៊ី ឌី បានឲ្យដឹងថា ការចេញប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងខាងលើនេះ ដោយ កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន, ផ្នែកព្រហ្មទណ្ឌនិងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា សង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិល លោកវរសេនីយ៍ឯក ស៊ី ឌី បានបន្តឲ្យដឹងទៀតថា ចុះប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើង ម៉ូតូកែច្នៃស៊ីមាំង ម៉ូតូលឺសំលេងខ្លាំង ត្រង់ចំណុចភូមិសាស្ត្រ សង្កាត់ទឹកថ្លា,សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា ៖ ចំពោះក្មេងទំនើងទាំងនោះកម្លាំងជំនាញនៃអធិការនគរបាលក្រុង បានឲ្យរត់ចំនួន២០ជុំដងទង់ជាតិ រួចធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យប្រព្រឹត្តជាលើកទី២បន្តទៀត បើនៅមិនរៀងចាលចាប់បានជាលើកទី២ នឹងអនុវត្តតាមវិធានការរដ្ឋបាល បន្ទាប់មកកម្លាំងជំនាញបានធ្វើការកោះហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ហើយម៉ូតូដែលពាក់ព័ន្ធនឹងបំពង់ស៊ីម៉ាំងលឺខ្លាំង តម្រូវឲ្យម្ចាស់ដាក់បំពង់ស៊ីម៉ាំងឲ្យត្រូវតាមលក្ខណៈដើមវិញ ។ ដោយឡែកម៉ូតូដែលអត់ពន្ធនោះ សមត្ថកិច្ចអនុវត្តតាមច្បាប់។ ជាមួយគ្នានោះដែរ លោកអធិកាត បានអំពាវនាវដល់ ឪពុកម្តាយ ឬអាណាព្យាបាលមេត្តាណែនាំដល់កូនចៅ របស់ខ្លួនកុំឲ្យប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម ដូចជាការបង្ហោះម៉ូតូ ជិៈរេចុះឡើងពេញផ្លូវនេះ វាបង្កគ្រោះថ្នាក់ខ្លួនឯងនិងអ្នកដទៃដែលប្រើប្រាស់ផ្លូវជាមួយ។ ចំពោះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងវារំខានដល់អារម្មណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *