តុលាការសំរេច ផ្ដន្ទាទោស ឧកញ៉ា សង ថង និងអតីតអភិបាល រងខេត្តបាត់ដំបង ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ៧ឆ្នាំ និងពិន័យ២៥,០០០ដុល្លារ ពាក់ព័ន្ធរឿងដីធ្លី…!

(ភ្នំពេញ)៖ សាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលក្រម លើសំណុំរឿង ឧកញ៉ា សង ថន និងលោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាល រងខេត្តបាត់ដំបង ដោយបានសម្រេច ដាក់ពន្ធនាគារ  ជនត្រូវចោទ ទាំង២នាក់ ក្នុងម្នាក់ៗ ចំនួន៧ឆ្នាំ និងពិន័យជា ប្រាក់ក្នុងម្នាក់ៗ (២៥,០០០ ដុល្លាអាមេរិក) ចូលជាថវិការដ្ឋ «ពីបទប្រើប្រាស់ ឯកសារសា ធារណៈក្លែង, បទផ្តើមគំនិត ក្នុងបទបំផ្លិចបំផ្លាញ ដោយចេតនា, បទគៃបំបាត់ ដោយទុច្ចរិត និងបទសូកប៉ាន់»  ក្នុងសំណុំរឿងជម្លោះ ដីធ្លីមួយកន្លែងស្ថិត នៅក្នុងស្រុកគាស់ក្រឡ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *