លោក បូរី វង្សសានិតប្រធានមន្ទីរ សាធារណការនិងដឹក ជញ្ជូនខេត្តព្រះសីហនុ បើកដៃឲប្រធានស្ថានីយ៍ ថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ប្រព្រឹត្តអំពើពុកលួយ តាមអំពើចិត្ត

(ខេត្តព្រះសីហនុ)៖ ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូន ទំនិញឆ្លងកាត់ផ្លូវជាតិ លេខ៤ ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូន ទំនិញផ្ទុកមិនលើស ទម្ងន់ក៏ត្រូវបង់លុយ តាមការកំណត់ របស់ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាល ដដែល។ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តទាំង២ កន្លែងនោះយក ឈ្មោះលោក បូរី វង្សសានិត មកបិទបាំងទង្វើ របស់ខ្លួនជារៀងរហូត។

ចំណែករថយន្ត ដឹកទំនិញធំៗ និងរថយន្តដឹក ខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ មុខស្ថានីយ៍ជញ្ជីង រថយន្តទាំង២កន្លែង នោះយ៉ាងរលូនឲ្យ តែម្ចាស់រថយន្តបង់ លុយតាមការកំណត់ ដោយមិនបាច់ ចូលថ្លឹងឡើយ។

ការដែលប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត អូរចំណារ ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីង ថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹ ងរថយន្តទៅជា ជញ្ជីងថ្លឹងលុយយ៉ាង ត្រជាក់ចិត្តគឺដោយសារ មានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ។ ប្រ

ភពពីមន្រ្តីរាជការនៅក្នុ ងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើក ដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាលមិនហ៊ាន ធ្វើអ្វីៗតាមអំពើចិត្តទេ។

រីឯលោក សេង ឈួន  មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស បណ្ដោយឲ្យ ប្រធានស្ថានីយ៍ ជញ្ជីងថ្្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។

មន្រ្តីនៅក្នុងមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួល បានតំណែងជា ប្រធានមន្ទីរសាធារណ ការខេត្តព្រះសីហនុ រហូតមកដល់ បច្ចុប្បន្ននេះគឺលោក បូរី វង្សសានិត បណ្ដោយឲ្យប្រធាន ស្ថានីយ៍ថ្លឹងរថយន្ត អូរចំណារ និងប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេសគួរតែ ពិនិត្យឡើងវិញខ្លះផង។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរបើកការស៊ើប អង្កេតឲ្យបានស៊ីជម្រៅ ទៅលើអំពើពុករលួយ របស់លោក បូរី វង្សសានិត និងមន្រ្តីក្រោមឱវាទ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *