ស្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំក្របៅ ខេត្តព្រៃវែង និងប្អូនប្រុស ជួបគ្រោះ ថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត ចូលប្រឡាយទឹកស្លាប់ ពេលកំពុងចុះ បំពេញការងារ តាមការិយាល័យ បោះឆ្នោត

(ព្រៃវែង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត ចូលប្រឡាយទឹក បានបណ្ដាលឱ្យស្ត្រីជា នគរបាលម្នាក់ និងអ្នកបើកបរជា ប្អូនប្រុសបង្កើត បានស្លាប់ កាលពី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិ ពពេលឃុំក្របៅ ស្ថិតនៅភូមិសំបូ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

អធិការនគរបាល ស្រុកកំចាយមារ បានប្រាប់ភ្នាក់ងារ ប្រចាំខេត្តព្រៃវែងឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សួង សុភាក់ អាយុ២៨ឆ្នាំ រស់នៅភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ជាមន្រ្តីនគរបាលជាតិ នៅប៉ុស្ដិ៍រដ្ឋបាលក្របៅ នៃអធិការដ្ឋាន នគរបាលកំចាយមារ និងប្អូនប្រុសឈ្មោះ សួង វិសាល អាយុ១៥ឆ្នាំ។

គ្រោះថ្នាក់ចរាចរណ៍នេះ ពេលជនរងគ្រោះ កំពុងចុះទៅបំពេញ បេសកម្មយាមការិ យាល័យបោះឆ្នោត លេខ០១៦១។ លោកបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយ សង្គ្រោះបន្ទាន់ តែមិនអាចជួយបាន ពោលបានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោកអធិការបាន ចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ដែលបានបាត់បង់មន្ត្រី នគរបាលយ៉ាងសកម្មម្នាក់ ក្នុងការបំពេញ ភារកិច្ចជូនជាតិមាតុភូមិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *