ប្រជាពលរដ្ឋ បន្តកាន់ដៃជាមួយ គណបក្ស ប្រជាជនកម្ពុជា រួមសុខ រួមទុក្ខ ថែរក្សាសន្តិភាព និងការ អភិវឌ្ឍមូលដ្ឋាន អភិវឌ្ឍជាតិ!

(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី២៦ឧសភា ២០២២ត្រូវជាថ្ងៃទី៦ នៃយុទ្ធនាការ ឃោសនាបោះ ឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឯកឧត្តម ឡូយ សុផាត សមាជិកគណៈ កម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង រួមទាំងក្រុមការងារ បានចុះជួបសំណេះ សំណាលជាមួយ ប្រជាពលរដ្ឋ និងសកម្ម ជនគណបក្ស នៅភូមិដំរីផុង ឃុំកោះសំពាយ នៅឃុំអូរម្រះ និង ភូមិអូរបេង ឃុំអូរឫស្សីកណ្តាល ស្រុក សៀមបូក។

ខណៈចុះជួប សំណេះសំណាល គឺសង្កេតឃើញថា សមាជិក គណបក្ស ប្រជាជនកម្ពុជា តាមបណ្តា ភូមិ ឃុំ នៅមូលដ្ឋាន ធ្វើសកម្មភាព ឃោសនា នូវគោលនយោ បាយរបស់គណបក្ស នូវការដឹកនាំប្រទេស មានការរីកចម្រើន រហូតមានការមើលឃើញ និងគាំទ្រ ពេញទំហឹង ពីសំណាក់ ប្រជាពលរដ្ឋ ភ្លូកទឹក ភ្លូកដី  រួមសុខ រួមទុក្ខជាមួយគណ បក្សប្រជាជនកម្ពុជា។

ឯកឧត្តម ឡូយ សុផាត សមាជិកគណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកឡើង នៃការដឹក នាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណ បក្សប្រជាជន កម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា នាំមកនូវ សុខសន្តិភាព សេរីភាព គ្រប់បែបយ៉ាង បានស្តាសេដ្ឋ កិច្ចឡើងវិញ ពីបាតដៃទទេ រហូតដល់មាន ការអភិវឌ្ឍ លើ គ្រប់វិស័យ ធ្វើឱ្យប្រទេសជាតិ មានការរីកចំរើន ជាបន្តបន្ទាប់ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មាន គ្រប់ទីកន្លែង ហើយបានពាំនាំនូវ វាក់សាំងការពារ ជំងឺកូវីដ១៩ ចាក់ជូនដល់ប្រជា ពលរដ្ឋបានគ្រប់ៗគ្នា ជៀសផុតពីជំងឺកូវីដ១៩។

ឯកឧត្តម ឡូយ សុផាត បន្តមានប្រសាសន៍ថា គណបក្ស ប្រជាជនកម្ពុជា រួមរស់ជាមួយ ប្រជាជន អភិវឌ្ឍ ភូមិ ឃុំ ឱ្យកាន់តែមាន ការរីកចំរើន តភ្ជាប់ ផ្លូវ ស្ពាន បានគ្រប់ទីកន្លែង ពីទីក្រុង ទៅជនបទ ជាបន្តបន្ទាប់ ផ្តល់ភាព ងាយស្រួលដល់ ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន ភូមិឃុំរបស់ខ្លួន ខណៈផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *