វង់ល្បែងសុីសង ប្រជល់មាន់និង អាប៉ោងនៅក្នុង ស្រុកជើងព្រៃបើក លេងយ៉ាងសកម្ម ផ្អើលពេញស្រុក អត់បានបុកភ្នែក សមត្ថកិច្ចមូលដ្ឋាន ដោយមិនរំខាន ពីអាជ្ញាធរ

(កំពង់ចាម)៖ ប្រភពព័ត៌មានពី ប្រជាពលរដ្ឋបាន អោយដឹងថា នៅស្រុកជើងព្រៃ ខេត្តកំពង់់ចាម បានឲ្យដឹងថាអ្នកញៀន ល្បែងបញ្ជល់មាន់ និងអាប៉ោងមួយ ហ្វូងធំនេះនាំគ្នាលេង យ៉ាងសុខស្រួល ដោយមិនខ្វល់ពី អាជ្ញាធរក្នុង មូលដ្ឋានឡើយ។

ប្រភពបន្តទៀតថា ទីតាំងសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងនោះ មាន៣ទៅ៤ កន្លែងសម្រាប ផ្លាស់ប្តូរ  ម្តងទៅកន្លែង នេះម្តងទៅកន្លែងនោះ ហើយមានអ្នកចូល រួមលេងល្បែងយ៉ាង ពពាក់ពពូន។

ប្រភពពីប្រជា ពលរដ្ឋបានឲ្យ ដឹងទៀតថា ល្បែងបញ្ជល់មាន់នេះ បើកលេង ទ្រង់ទ្រាយធំ ព្រោះគូពិសេសដាក់ ដើមថាន់ពី3000 ដុល្លារ ដល់5000ដុល្លារ ហើយល្បែងអាប៉ោង ក៏ស៊ីសងលុយ ច្រើនៗដែរ។

ល្បែងបញ្ជល់មាន់ និងអាប៉ោងបើក លេងចាប់ពីវេលាម៉ោង11 ថ្ងៃជិតត្រង់រហូត ដល់ល្ងាច​ នៅក្នុងស្រុកជើងព្រៃ ដូចនេះមេបនល្បែងស៊ី សងអាចប្រមូល លុយបានយ៉ាងច្រើន ជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋកំពុង ព្រួយបារម្ភយ៉ាង ខ្លាំងអំពីបញ្ហា អសន្តិសុខសង្គម ព្រោះដោយសារ នៅក្នុងភូមិស្រុក របស់គាត់មាន បើកល្បែងស៊ីសង ខុសច្បាប់យ៉ាង គឃ្លើនបែបនេះ។

ហេតុនេះហើយទើប ប្រជាពលរដ្ឋសូម សំណូមពរដល់លោក នួន មេ៉ងហ៊ួរ អធិការស្រុកជើងព្រៃ លោក ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុស ច្បាប់ក្នុង ស្រុកជើងព្រៃ​ នេះផងទាន។

ប្រភពបានបន្តថា៖ «ល្បែងស៊ីសង គ្រប់ប្រភេទ ជាឫសគល់នៃបទ ល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កើត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ ដូចក្នុងមូលដ្ឋាន របស់គាត់ផងដែរ»។

ជុំវិញការចុះផ្សាយខាង លើអង្គភាពសារព័ត៌ មានយើងខ្ញុំ នឹងរងចាំការ ស្រាយបំភ្លឺ ពីសំណាក់ សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *