ជិះម៉ូតូភ្លាត់ស្នៀត ចាប់ហ្វ្រាំងដួល ខ្លួនឯងបណ្តាលឱ្យ ស្លាប់មួយរំពេច

(ខេត្តកំពត)៖ ស្រ្តីម្នាក់បានស្លាប់ ភ្លាមៗនៅកណ្តាល ទ្រូងផ្លូវ ខណៈស្ត្រីរងគ្រោះជិះ ម៉ូតូហើយចាប់ ហ្វ្រាំងទាំងបង្ខំ បណ្តាលឱ្យបោក ក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ គ្រោះថ្នាក់បង្កដោយ ខ្លួនឯងនេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចបង្គោល គីឡូម៉ែត្រ ៣៣-៣៤ ស្ថិតក្នុងភូមិមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

តាមប្រភពព័ត៌មាន ពីនគរបាលក្នុង មូលដ្ឋាន បានឱ្យដឹងថា គ្រោះថ្នាក់ខាងលើ នេះគឺបង្កដោយខ្លួន ឯង ខណៈស្ត្រីជា អ្នកបើកបរម៉ូតូ រងគ្រោះ វាក់អើនឹងរថយន្ត ដែលបើកនៅលើដង ផ្លូវ ដោយស្ត្រីរងគ្រោះ ជាន់ហ្វ្រាំងទាំងបង្ខំ ទើបដួលបោក ក្បាលស្លាប់ ភ្លាមៗតែម្តង។

ប្រភពដដែលបាន បញ្ជាក់ទៀតថា ស្ត្រីរងគ្រោះមានឈ្មោះ សាយ សុខឿន អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដោយស្រ្តីរងគ្រោះ ធ្វើដំណើរពីជើង ទៅត្បូង។ស្ត្រីរង គ្រោះជិះម៉ូតូម្នាក់ ឯងម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត 1I-2568 អត់ពាក់មួកសុវត្ថិភាព ទើបពេលដួលបោក ក្បាលទៅនឹងថ្នល់ បណ្តាលឱ្យស្លាប់ ភ្លាមៗបែបនេះ។

ក្រោយពីសមត្ថកិច្ច មកត្រួតពិនិត្យ សពស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិ មកទទួលយកទៅ កាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *