ផ្ទះប្រជាពលរដ្ឋ ចំនួន២៣ខ្នង រងការខូចខាតក្នុង នោះធ្ងន់ចំនួន៨ខ្នង អស់ទាំងស្រុងក្នុង ភូមិចំនួន២  ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃដោយ សារខ្យល់កន្ត្រាក់

(ខេត្តបន្ទាយមានជ័យ)៖ មានភ្លៀងកក់ខែមួយមេ យ៉ាងធំលាយឡំទៅ ដោយខ្យល់កន្ត្រាក់ បានបក់បោក មកចំ២ភូមិក្នុង ស្រុក ម៉ាឡៃ បណ្តាលឲ្យផ្ទះ ប្រជាពលរដ្ឋ ចំនួន២៣ខ្នង រងការខូចខាត ក្នុងនោះធ្ងន់ចំនួន៨ខ្នង អស់ទាំងស្រុងក្នុង ភូមិចំនួន២ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៦យប់ ថ្ងៃទី០ ២ខែកុម្ភៈ ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាល វរសេនាតូចការពារ ព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នេះគឺជាភ្លៀងកក់ខែដំបូង លាយឡំជាមួយ និងខ្យល់កន្ត្រាក់បាន បក់បោកយ៉ាងខ្លាំង មកចំ២ភូមិ គឺភូមិអភិវឌ្ឍន៍ និងភូមិសន្តិភាព ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បង្កឲ្យប៉ះពាល់ ដល់លំនៅ ឋានរបស់បងប្អូន ប្រជាពលរដ្ឋ សរុបចំនួន២៣ខ្នង ក្នុងនោះផ្ទះប្រជាពលរដ្ឋ៨ខ្នង ខូចខ្ទេចអស់ទាំង ស្រុងនិងដំណាំហូប ផ្លែមួយចំនួន ប៉ុន្តែមិនបណ្តាល ឲ្យមានគ្រោះថ្នាក់ ដល់មនុស្ស និងសត្វ ពាហនៈនោះឡើយ ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថានៅ ថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលបាន ការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ បាលខេត្តបន្ទាយមានជ័យ លោកបានចាត់ តាំងកម្លាំងអន្តរាគមន៍ របស់វរៈចំនួន២០នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង វរសេនាតូច ការពារព្រំដែនគោក លេខ៨១៥ សហការ ជាមួយកម្លាំង នៃអធិការដ្ឋាននគរ បាលស្រុកម៉ាឡៃ ចុះជួយរៀបចំនិង ប្រមូលស័ង្កសី ឈើ ដែលហើរប៉ើង តាមខ្យល់ ជូនប្រជាពលរដ្ឋនិង ជួលជុលផ្ទះជូនគាត់វិញ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *