ដីរដ្ឋដែលមានទំហំ ៦០ហិកតា ត្រូវ បានមនុស្ស១ក្រុម ឃុបឃិតគ្នាលក់ ជាលក្ខណៈប្រព័ន្ធ ក្នុងមាន អភិបាលស្រុក មេឃុំភ្នំលាភ ក្រុមប្រឹក្សាឃុំ រដ្ឋបាលជលផល ក្នុងភូមិកំបោរ

(ខេត្តបន្ទាយមានជ័យ)៖ ដីរដ្ឋដែលមានទំហំ ៦០ហិកតា ស្ថិតក្នុង ក្នុងភូមិកំបោរ ឃុំភ្នំលៀបនិង ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ត្រូវបានក្រុមមនុស្ស១ក្រុម ឃុបឃិតគ្នាឈូសឆាយ យកលក់ជាលក្ខណៈប្រព័ន្ធ ក្នុងមាន អភិបាលស្រុក មេឃុំភ្នំលាភ ក្រុមប្រឹក្សាឃុំ រដ្ឋបាលជលផលផងដែរ។

ព្រោះគេដឹងបានថ្មីៗ នេះសមត្ថកិច្ចជំនាញ បានចុះសើប អង្កេតយ៉ាងយកចិត្ត ទុកដាក់នៅចំណុច ភូមិសាស្ត្រ ឃុំភ្នំលៀបនិងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ក្រុមជំនាញបានរក ឃើញពួកឈ្មួញឈូស ឆាយដីក្នុងនោះ មានឈ្មោះលោក អែម ណុយ មេឃុំភ្នំលាភ លួចដុតកាប់រុករាន ដុតទន្ទ្រាន ឈូសឆាយ ហ៊ុំព័ទ្ធយក ដីរដ្ឋធ្វើជាកម្មសិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង ស្រែវស្សាជួលឲ្យគេធ្វើខ្លះ ជាប្រព័ន្ធ ក្នុង តំបន់៣មានចំនួន៦០ហិចតា ក្រោយពីសមត្ថកិច្ច ជំនាញរកឃើញហើយ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួន លោក អែម ណុយ បណ្តោះអាសន្ន ក្នុងពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដោយហើយ ចោទពីបទ កាប់ឆ្ការគាស់រាន ឈូសឆាយហ៊ុំព័ទ្ធកាន់ កាប់ ដីព្រៃលិចទឹក របស់រដ្ឋលក់ជាប្រព័ន្ធ ក្នុងសំណុំរឿង ព្រហ្មទណ្ឌ លេខ ១១៦៩ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២១ របស់សាលាដំបូង ខេត្តបន្ទាយមានជ័យ ។

ជាប់ពាក់ព័ន្ធនិង ព្រៃលិចទឹកយកដី រដ្ឋខុសច្បាប់ តំបន់អភិរក្សដែននេសាទ តំបន់៣ ចំពោះ លោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ រដ្ឋបាលជលផលផង ដែរពាក់ព័ន្ធនិងដី រដ្ឋនោះដែរនៅកំពុង តាមដានបន្ត។

សំណុំរឿងល្មើស ដែលលោក អែម ណុយ មេឃុំភ្នំលាភបាន កាប់ទន្ទ្រានយកដីរបស់ រដ្ឋដែលមានទំហំ ៦០ហិកតា ធ្វើជាកម្មសិទ្ធិ លក់ឲ្យគេនោះ មានចុះហត្ថាលេខា របស់មេឃុំ អែមណុយ មេឃុំភ្នំលាភ និងលោកឃូពៅ អភិបាលស្រុកព្រះនេត្រព្រះ នៅក្នុងតំបន់ ៣ ចំណុចរហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។

ក្នុងកិច្ចសន្យាផ្ទេរសិទ្ធិ និងលក់ផ្តាច់ទៅឲ្យ អ្នកទិញដោយមានការ ចុះហត្ថលេខាបញ្ជាក់ នៅលើកិច្ច សន្យាផ្ទេរសិទ្ធិ និង លក់ផ្តាច់ ដោយលោក អែម ណុយ ជាមេឃុំភ្នំលៀប និងអភិបាលស្រុកព្រះ នេត្រព្រះផងដែរ។

ដីទាំង៦០ហិចតានោះ កន្លងមក លោក អែម ណុយបានយកគ្រឿង ចក្រឈូសឆាយព្រៃ លិចទឹកតំបន់៣ ចំណុច រហាលសន្ទូង ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ហើយ លោក ហេង ហុង ក្រុមប្រឹក្សាឃុំជា អ្នករកម៉ូយលក់ដី ទៅឲ្យអ្នកទិញនៅក្នុង ពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា លោក ហេង ហុង លក់ដីរបស់រដ្ឋ ខុសច្បាប់ដែលមាន ទំហំ ៦០ហិកតា ដែលបានឃុបឃិតគ្នា ជាលក្ខណៈប្រព័ន្ធ ក្នុងនោះមានទាំង លោកមេឃុំភ្នំលៀប ខាងរដ្ឋបាលជលផល ស្រុកព្រះនេត្រព្រះ និងលោក អភិបាល ស្រុកព្រះនេត្រព្រះផងដែរ។

គួរបញ្ជាក់ផងដែរ ថាលោក អែម ណុយ បានយកគ្រឿង ចក្រឈួសឆាយយក ដីព្រៃលិច ទឹកបឹងទន្លេសាប តំបន់៣ ដល់ទៅ ៦០ហិកតានោះ តុលាការកំពុងដំណើរ ការនីតិវិធីហើយ ពេលសម្តេចតេជោ  ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានផ្ញើរសារជា សំលេងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ បទបញ្ជាដ៏ម៉ឺងម៉ាត់ បង្ក្រាបនិងដកហូតដី ព្រៃ លិចទឹក តំបន់ទន្លេសាប ដែលរដ្ឋកំណត់រក្សា និងការពារ ត្រូវយកមកវិញទាំងអស់ ដែលកំពុងរងការ កាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ។

អ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីដែល បានប្រព្រឹត្ត អំពើខុសទៅនឹង ច្បាប់ទាំងនោះ ត្រូតែចាប់ខ្លួនកសាង បញ្ជូនទៅតុលាការ សម្រាប់ពលរដ្ឋ ត្រូវដកខ្លួនជៀសឱ្យឆ្ងាយ បើនៅតែ តតាំង ក៏ត្រូវចាប់ខ្លួនដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *